មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ស្ងាត់ៗ សង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែងក្នុង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ កំពុងបើកដំណើរការយ៉ាងរលូន អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ហាក់បានរក្សាភាពស្ងៀមស្ងាត់ មិនចាត់ការ?

ខេត្តកែប ÷ សេចក្តីរាយការណ៍ប្រាប់មកថា! ឈ្មោះ(ខុម)ជាម្ចាស់ផ្ទះ ឈ្មោះ(ទ្រី)ម្ចាស់ សង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង នៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បើកឲ្យក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អសមត្ថភាពក្នុងបង្រ្កាប! ខណៈ បនល្បែងសុីសង បើកលេងបង្កភាពអនាធិបតេយ្យ។
មជ្ឈដ្ឋាន ខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្នុង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ រងរិះគន់ ចំៗ ថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមាន ខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់សង្វៀនល្បែងស៊ីសង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ ខា្នតធំ នៅលើទឹកដី ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឡើយ។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា! សង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ មួយកន្លែង ដែលមានទីតាំងខាងលើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងរាល់ថ្ងៃ តែម្តង ធ្វើឲ្យគេដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗ ពីម្ចាស់ល្បែងសុីសង មួយនេះ ផងក៏មិនដឹង ទើបគ្មានការបង្រ្កាប!
ជាងនេះទៅទៀត ប្រជាពលរដ្ឋ និងអ្នកលេងល្បែងនៅទីនោះ បានប្រាប់ថា! គេលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ទៅដល់ រាប់ពាន់.ដុល្លារ ឯណោះ (ពោលគឺ)ចាក់លុយច្រើនៗទៅតាមការកំណត់គ្នា គូធម្មតា ឬមួយគូពិសេស ។
ប្រភពបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ម និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់មិនខាន ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូនដល់ ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ជាពិសេស ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប សូមជួយចាត់ កម្លាំង ជំនាញ ឪវាទ ចុះត្រួតពិនិត្យ និងបង្ក្រាប! ទីតាំងសង្វៀនល្បែងជល់មាន់ និងអាប៉ោង ខុសច្បាប់ ខ្នាតធំ មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខសង្គម៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *