ក្រចេះ៖ ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ កំពុងតែចាប់ផ្ដើមគគ្រឹកគគ្រេងវិញហើយ នៅភូមិ.ឃុំ.សង្កាត់ក្នុងក្រុងក្រចេះ និងបានពង្រីកខ្លួន នៅតាមហាងកាហ្វេនិងហាងលក់ដូរផ្សេងៗ ។
ប្រភពពីប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា នៅតាមហាងបាយ ហាងកាហ្វេ នាបច្ចុប្បន្ននេះ គេសង្កេត ឃើញមានបើកលេងល្បែងជល់មាន់ តាមអនឡាញ កំពុងបើកដំណើរការឡើងវិញ យ៉ាងគគ្រឹកគគ្រេងក្រោយផ្អាកសកម្មភាពបានជាយូរខែ ដោយអាជ្ញាធរនិងសមត្ថកិច្ច បានចុះបង្ក្រាបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ប្រភពបន្តថា សកម្មភាពបើកលេងល្បែងស៊ីសងទាំងនេះ គឺមិនបង្ហាញរូបភាពទ្រង់ទ្រាយធំ ដោយដាក់បង្ហាញតាមអេក្រង់ទូរទស្សន៍ ឬផ្ទាំង LCD ដូចមុនឡើយ ពោលគឺអ្នកចាំទូទាត់ប្រាក់ និងអ្នកលេងល្បែង អង្គុយនៅពីមុខកុំព្យូទ័រ ឬ Laptop ដើម្បីភ្នាល់ល្បែងហើយបើមានសភាពការណ៍មិនស្រួល គឺនាំគ្នារត់ ដែលសកម្មភាពនៃកាបើកលេងល្បែងទាំងនោះ ហាក់កំពុងបន្លំភ្នែកអាជ្ញាធរ ដោយមើលទៅដូចជាពួកគេកំពុងពិភាក្សាការងារ នៅពីមុខកុំព្យូទ័រអ៊ីចឹង តែធាតុពិតពួកគេកំពុងលបលួចលេងល្បែងតាមអនឡាញប៉ុណ្ណោះ។
ជាក់ស្ដែងទីតាំងដែលកំពុងដំណើរការ បើកល្បែងស៊ីសងចូលមាន់តាមអនឡាញមានដូចជា
ទីតាំងដាក់Laptop និង ទូរទស្សន៏
_ ក្រុងក្រចេះ
1.ទីតាំងកាហ្វេ ផ្ទះតាម៉ៅ ផ្សារអង្គរ
2.ទីតាំងកាហ្វេ ផ្ទះតាង៉ែត ក្បែរផ្ទះពេទ្យ អួក នៅម្តុំផ្លូវមាត់ទន្លេ ទៅផ្សារអង្គរ
3.ទីតាំងខាងក្រោយកាហ្វេ រ៉ូម៉ែន ក្បែរហាងបាយ ភក្តី
_ ស្រុកចិត្របុរី
1.ទីតាំងជិតរបង រោងម៉ាសុីអារឈើចាស់
_ស្រុកឆ្លូង
1.ទីតាំងក្បែរស្ពានព្រែកឆ្លូង ផ្លូវចូលឆ្វេងដៃ
2.ទីតាំងកាហ្វេក្បាលស្ពាន ពង្រ ខាងស្តាំដៃ
_ ស្រុកព្រែកប្រសព្វ
1.ទីតាំងកាហ្វេ ក្បែរស្ពាន សោបលើ ខាងស្តាំដៃ
និងមានជាច្រើនកន្លែងទៀត។ល។
គួរបញ្ជាក់ថា ក្នុងឆ្នាំ 2023 សម្ដេចបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញវិធានការបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះបង្ក្រាបបិទល្បែងស៊ីសង និងល្បែងភ្នាល់តាមអនឡាញគ្រប់ប្រភេទ បើមានត្រូវរាយការណ៍ដល់ប្រមុខថ្នាក់ដឹកនាំជាបន្ទាន់។
ជុំវិញ បញ្ហាល្បែងស៊ីសង កំពុងតែកើតមានរាយប៉ាយនៅតាមហាងកាហ្វេ ហ្នឹងទីតាំងផ្សេងៗ នៅក្នុងក្រុងក្រចេះ និងតាមមូលដ្ឋានរហូតដល់ទីជនបទ ត្រូវបានមហាជនឡើងថា វាគឺជាដើមចម ដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងមានករណីចោរលួច ចោរប្លន់ ដែលបង្កភាពអសន្តិសុខ នៅក្នុងសង្គមផងដែរ។
ដូច្នេះ ពាក់ព័ន្ធនឹងការបើកលែងល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋាន ពលរដ្ឋស្នើសុំឲ្យអាជ្ញាធរ ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបទប់ស្កាត់ ដោយចូលរួមអនុវត្ត តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព៕