ការសម្តែងការត្រេកអររបស់ប្រជាពលរដ្ឋរស់នៅក្នងស្រុកស្នួលខេត្តក្រចេះ គឺបង្ហាញឲ្យឃើញពីការគាំទ្រនិងការកោតសរសើចំពោះឯកឧត្ដម គង់ ក្រឹង ដែលបានផ្តល់នូវការស្ថាបនាផ្លូវគ្រួសក្រហម៥ខ្សែជួនពួកគាត់។
ប្រជាពលរដ្ឋថ្លែងបន្តថាផ្លូវហ្នឹង!ឯកឧត្ដម គង់ ក្រឹង គាត់កសាងនិងជួសជុល។មិនតែប៉ុណ្ណោះបានជួយកសាងនិងជួសជុលសាលារៀនជីកស្រះអណ្ដូងទឹកព្រមទាំងជួយឧបត្ថម្ភគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រ។ជាក់ស្ដែងដូចជាផ្លូវភ្នំព្រិចនិងផ្លូវក្នុងឃុំពីរធ្នូជាដើម។
ពាក់ព័ន្ធនិងសមិទ្ធិផលខាងលើឯកឧត្ដម គង់ ក្រឹង បានប្រាប់អង្គភាព NYK យើងឱ្យដឹងថាកន្លងទៅមានក្រុមមួយចំនួនតូចបានយកសមិទ្ធផលដែលឯកឧត្ដមខិតខំជួយដល់ប្រជាពលរដ្ឋនិងចូលរួមចំណែកដល់រដ្ឋាភិបាលក្នុងនៃកាត់បន្ថយភាពក្រីក្រជូនដល់ប្រជាពលរដ្ឋនោះតែត្រូវអ្នកប្រឆាំងយកទៅផ្សព្វផ្សាយជារឿងផ្សេងទៅវិញដែលខុសពីការពិត។
ដូច្នេះឯកឧត្ដម គង់ ក្រឹង សូមមិនធ្វើអត្ថាធិបាយបន្តឡើយ។ទោះយ៉ាងណាប្រជាពលរដ្ឋនៅតែបន្តសម្ដែងនូវការគាំទ្រនិងកោតសរសើចំពោះស្មារតីឆន្ទៈដែលឯកឧត្ដមគង់ក្រឹងដែលជានិច្ចជាកាលតែងតែជួយដល់ប្រជាពលរដ្ឋទីទាល់ក្រ៕