មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

មតិរិះគន់ដើម្បីស្ថាបនា ៖ ពលរដ្ឋវែកញែករឿងផ្លូវចាក់បេតុង ស្ថិតនៅភូមិក្រសាំង ឃុំ ជើងកើប ស្រុក កណ្តាលស្ទឹង


ខេត្តកណ្តាល៖ យោងតាមការលើកឡើងរបស់ ពលរដ្ឋ សុំមិនបញ្ជេញឈ្មោះ រស់នៅមូលដ្ឋានភូមិក្រសាំង ឃុំ ជើងកើប ស្រុកកណ្តាលស្ទឹង បានចោទសួរចំពោះបច្ចេកទេសនៃស្ថាបនាផ្លូវបេតុងមួយខ្សែ ស្ថិតនៅក្នុងភូមិ ក្រសាំង  ដោយមិនបានដឹងជាមូលនីធិឃុំ ឬជាគំរោងស្ថាបនារបស់រដ្ឋាបាលស្រុក ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺការស្ថាបនានេះ ត្រូវបានពលរដ្ឋយកមកប្រៀបធៀប ថា មិនមានបច្ចេកទេសត្រឹមត្រូវ សសៃដែកមានទំហំតូច ការចាក់បេតុងលើសសៃដែក មិនបានកល់អ្វីអោយផុតពីបាតក្រោម បន្តិចនោះទេ អោយស្របទៅតាមបច្ចេកទេស ។

ដោយឡែកចាក់បេតុងមួយផ្សេងទៀតគឺគេបានប្រើប្រាស់កម្លាំងពលកម្មដូចគ្នា តែមុនពេលចាក់សាច់បេតុងពួកគាត់ គឺបានកល់សសៃដែកឡើងខ្ពស់ពីបាតក្រោមប្រហែល ១តឹក អាចធ្វើអោយយើងចាក់បេតុងចូលទៅត្រឹមត្រូវតាមបច្ចេកទេស ធានាគុណភាពយូរអង្វែង ។

ពលរដ្ឋដែលជាជាងសំណង់ក្នុងស្រុក បានលើកឡើងថា សូមឱ្យក្រុមជាងជួយកែលម្អផងចាក់បេតុងចងដែកដែកត្រូវមានកំណល់កលឲ្យផុតពីរដីមិនមានដាក់ដែកហើយដែកនៅផ្ទាល់និងដីចាក់បេតុងសង្កត់ពីលើ គឺគ្មានគុណភាពនោះទេត្រូវមានកំណល់កលដែកឲ្យផុតពីរដីយ៉ាងតិចណាស់ ៥ហ៊ុន។

(សូមបងប្អូនពិចារណាតាមការគួរ)

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *