លោក កែវ ធូ នាយសង្កាត់រដ្ឋបាលជលផលបរិបូណ៌ សសង្ស័យបើកភ្លើងខៀវឲ្យ ក្ក្រុមឈ្មួញដឹកលៀសយកទៅប្រទេសវៀតណាម.!
ទី១.(ឈ្មោះរតនា)
ទី២. ឈ្មោះ(ចែអុីម)
ទី៣.(ឈ្មោះចែហុីង)
ទី៤.ឈ្មោះ(ចែលាភ)
រកស៊ីផ្ដាច់មុខ កាវលៀស និងដឹកយកទៅលក់ឆ្លងដែនទៅប្រទេសវៀតណាម.!
(ខេត្តកំពង់ឆ្នាំង)÷ ក្រុមឈ្មួញឈ្មោះ (រតនា) ឈ្មោះ(ចែហុីង) ឈ្មោះ(ចែអុីម) និងឈ្មោះ(ចែលាភ) ជាមេឈ្មួញប្រចាំឃំុឆ្នុកទ្រូ ដែលប្រើឥទ្ធិពលទឹកលុយ គ្រប់ដណ្ដប់សង្កាត់រដ្ឋបាលជលផលស្រុកបរិបូណ៌ ដែលបង្កឲ្យឈ្មួញទាំងនេះ មានលទ្ធភាព ផ្ដល់លុយកម្ចីឲ្យប្រជាពលរដ្ឋ ប្រព្រឹត្តបទល្មើសនេសាទ នៅក្នុងឃំុឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា បច្ចុប្បន្នមាន
មន្ត្រីរដ្ឋបាលជលផល គឺ លោក កែវ ធូ តួនាទីជានាយសង្កាត់រដ្ឋបាលជលផលបរិបូណ៌ គេកំពុងដាក់ការសង្ស័យថា បានបើកភ្លើងខៀវឲ្យក្រុមឈ្មួញខាងលើ រកស៊ីផ្ដាច់មុខ ទើបឈ្មួញដទៃៗទៀតគ្មានអ្នកណាម្នាក់ហ៊ាន ដោយសានាយសង្កាត់រដ្ឋបាលជលផលបរិបូណ៌លោក កែវ ធូ បានធ្វើការ គម្រាមថា បើអ្នកណាហ៊ានតែចេញរកស៊ី គឺគាត់ចាប់បង្ក្រាបភ្លៀមនោះ ទើបលោក កែវ ធូ នាយសង្កាត់រដ្ឋបាលជលផល ត្រូវបានគេមើលឃើឃ និងកំពង់សង្ស័យកាងឲ្យឈ្មួញឈ្មោះ (រតនា) ឈ្មោះ(ចែហុីង) ឈ្មោះ(ចែអុីម) និងឈ្មោះ(ចែលាភ)
អ្នករកស៊ីជំនួញលៀសផ្ដាច់មុខ ឈរនៅទីតាំង៣ កន្លែង គឺផ្លូវផ្សារ ,ឆ្នុកទ្រូ និងសេះស្លាប់ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
ឈ្មួញដ៏ទៃទៀតបាននិយាយថា ពួកគាត់ត្រូវបានមន្ត្រីជំនាញរដ្ឋបាលជលផលបិត និងមិនឲ្យរក តែបើឈ្មួញឈ្មោះ (រតនា) ឈ្មោះ(ចែហុីង) ឈ្មោះ(ចែអុីម) និងឈ្មោះ(ចែលាភ) ពួកគេរកស៊ីបានតាមតែអំពើចិត្ត និងកំពុងតែពង្រីកឥទ្ធិពល គៀងគរ ឲ្យប្រជាពលរដ្ឋប្រើសុទ្ធតែទូកម៉ាស៊ីនខ្នាតយក្ស រាប់សិបគ្រឿងធ្វើសកម្មភាពនេសាទអូសលៀសនារដូវបិទនេសាទឆ្នាំ២០២៣នេះយ៉ងគក្រឹកគក្រេង។ហើយទទួលទិញផលទុច្ចរិតដូចជាលៀសចំណី លៀសល្អិតៗដឹកទៅស្រុកយួន ទាំងរដូវបើក និងបិទនេសាទនេះ ដោយមិនខ្លាចរអែងនឹងផ្លូវច្បាប់ឡើយ។
យោងតាមលិខិតលេខ ១១៧៣ ស.ជ.ណ/ក.ស.ក របស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី០៥គុម្ភះឆ្នាំ២០២០ បានបញ្ជាក់ថា បទល្មើសកាវលៀសបង្កឲ្យប៉ៈពាល់វារីសត្វ រុក្ខជាតិស្រទាប់បាត នឹងប្រព័ន្ធអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរ ។