ខេត្ត កណ្តាល ៖ តាមប្រភពពីប្រជាពលរដ្ធ បានរាយការណ៍មកថា ល្បែងជល់មាន់ដី ល្បែងអាប៉ោង និង មាន់Online បើកយ៉ាងអនាធិបតេយ្យក្នុងទឹកដី ភូមិ តាកុច ឃុំ ដើមឬស ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល ។
ល្បែងជល់មាន់ដី ល្បែងអាប៉ោង និង ជល់មាន់តាមOnline មួយកន្លែង ក្នុងចំនុច ភូមិ តាកុច ឃុំ ដើមឬស ស្រុក កណ្តាលស្ទឹង នេះកំពុងបើកដំណើរការ ស្វាគមន៍អតិថិជនខ្លួន ផ្គើននឹងបទបញ្ជារបស់អាជ្ញាធរពាក់ព័ន្ធ ដែលបង្ក្រាបបទល្មើសសុីសងក្នុងមូលដ្ឋាន ។
ពិតជាមិនធម្មតាមែន លោក សុខ រុន អធិការស្រុកកណ្តាលស្ទឹង ហ៊ានផ្គើន និង បទបញ្ជារបស់ប្រមុខរាជរដ្ធាភិបាល ក្នុងការបញ្ឈប់ មិនអោយមានការបើកលេងល្បែងស៊ីសងខុសច្បាប់បណ្តោយឲ្យកើតមានក្នុងដែនដីគ្រប់គ្រងរបស់ខ្លួន ។
សូមបញ្ជាក់ផងដែរថា ទីតាំងលេងល្បែងសុីសងមួយកន្លែង ស្តិតក្នុងដីឡូមួយកន្លែង ក្នុងភូមិ តាកុច ឃុំ ដើមឬស ស្រុក កណ្តាលស្ទឹង ខេត្ត កណ្តាល នេះ សង្ស័យប្រហែលអាជ្ញាធរមានសមត្ថកិច្ច លោកមេប៉ុស្តិ៍នគរបាលឃុំ ដើមឬស លោក សុខ រុន អធិការស្រុក និងលោកអភិបាលស្រុក កណ្តាលស្ទឹង គិតថាប្រហែលជាគេមើលមិនឃើញទេមើលទៅ..។
សូមរំលឹកថាកាលពី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ឱ្យអភិបាល រាជធានី ខេត្តទាំង ២៥ខេត្ត ក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ ទាំងអស់ឲ្យបានជាដាច់ខាត ។សម្ដេចបានបញ្ជា យ៉ាងច្បាស់ថា អាជ្ញាក្រុង/ស្រុក/ខេត្ត ណាដែលមិនទប់ស្កាត់ និង បង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ អាជ្ញាធរសមត្ថកិច្ចនោះ នឹងត្រូវប្រឈមមុខ បាត់បង់ដំណែង ទៀតផង…។
ប៉ុន្តែនៅក្នុងភូមិ តាកុច ឃុំ ដើមឬស ស្រុក កណ្តាលស្ទឹង អាជ្ញាធរសមត្ថកិច្ចហាក់បីដូច នៅស្ងៀម មិនបង្ក្រាបទីតាំងល្បែងស៊ីសង គ្រប់ប្រភេទមានដូចជា ជល់មាន់ដី ល្បែងអាប៉ោង និង ជល់អនឡាញ បើកលេងតាមកុំព្យូទ័រ លេបថប ទៅវិញ ។
មហាជនមានចម្ងល់ថា តើបទបញ្ជារបស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ឲ្យមន្ត្រីថ្នាក់ក្រោម អនុវត្តមិនមានប្រសិទ្ធិភាព ទើបបានអាជ្ញាធរ និងសមត្ថកិច្ច នៅស្រុកឈូក នាំគ្នា សម្ងំស្ងៀម មិនមានវិធានការច្បាប់ ចំពោះក្រុមបនល្បែងស៊ីសងទាំងនោះទេ…៕