មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

តើល្បែងភ្នាល់ជល់មាន់តាម Online កំពុងល្បីកក្រើកនៅ ឃុំស្មោងជើង ស្រុកកំចាយមារ អាចមកពីកក្តាអ្វីទើបមិនបង្រ្កាប? !!

ខេត្តព្រៃវែង៖តាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍មកថា ល្បែងជល់មាន់ Online កំពង់តែកំរើកវិញហើយរីកដូចផ្សិតនៅ ឃុំស្មោងជើង ជាពិសេស(ស្រុកកំចាយមារ)…។

ល្បែងជល់មាន់តាម Online មួយកន្លែង នៅ ឃុំស្មោងជើង (ស្រុកកំចាយមារ.) កំពុងបើកដំណើរការ ស្វាគមន៍អតិថិជនខ្លួន ផ្គើននឹងបទបញ្ជារបស់អាជ្ញាធរពាក់ព័ន្ធ ដែលបង្ក្រាបបទល្មើសសុីសងក្នុងមូលដ្ឋាន ។

ពិតជាមិនធម្មតាមែនផ្គើន និង បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ឈប់ មិនអោយមានបើកល្បែងស៊ីសង ។

សូមបញ្ជាក់ផងដែរថា ទីតាំងលេងល្បែងសុីសងជាច្រើនកន្លែង ស្តិតនៅក្នុង (ឃុំស្មោងជើង) ស្រុកកំចាយ ខេត្តព្រៃវែង ) សង្ស័យប្រហែលអាជ្ញាធរមានសមត្ថកិច្ច លោកអធិការ លោកអភិបាល(ស្រុក កំចាយមារ )គិតថាប្រហែលជាគេមើលមិនឃើញទេមើលទៅ..។

សូមរំលឹកថាកាលពី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ឱ្យអភិបាល រាជធានី ខេត្តទាំង ២៥ខេត្ត ក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ ទាំងអស់ឲ្យបានជាដាច់ខាត ។សម្ដេចបានបញ្ជា យ៉ាងច្បាស់ថា អាជ្ញាក្រុង/ស្រុក/ខេត្ត ណាដែលមិនទប់ស្កាត់ និង បង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ អាជ្ញាធរសមត្ថកិច្ចនោះ នឹងត្រូវប្រឈមមុខ បាត់បង់ដំណែង ទៀតផង…។

ប៉ុន្តែនៅក្នុង ឃុំស្មោងជើង ស្រុកកំចាយមារ អាជ្ញាធរសមត្ថកិច្ចហាក់បីដូច នៅស្ងៀម មិនបង្ក្រាបទីតាំងល្បែងស៊ីសង ប្រភេទមាន់ជល់អនឡាញ បើកប្ដូរពីរទូរទស្សន៍ មកលេងតាមកុំព្យូទ័រ លេបថបទៅវិញ ។

មហាជនមានចម្ងល់ថា តើបទបញ្ជារបស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ឲ្យមន្ត្រីថ្នាក់ក្រោម អនុវត្តមិនមានប្រសិទ្ធិភាព ទើបបានអាជ្ញាធរ ស្រុកកំចាយមារនិងសមត្ថកិច្ច នាំគ្នា សម្ងំស្ងៀម មិនមានវិធានការច្បាប់ ចំពោះក្រុមបនល្បែងស៊ីសងទាំងនោះទេ…។
ឬមួយអាជ្ញាធរ(ស្រុកកំចាយមារ)ប្រឆាំងដាច់ខាតរឿងបទបញ្ជាបង្ក្រាបល្បែងស៊ីសងរបស់សម្ដេច?

ទាក់ទិនរឿងល្បែងមាន់ជល់នៅ(ស្រុកកំចាយមារ)អង្គភាព(ក្ដាមក្រហម)បានខលទៅលោកអធិការ(ស្រុកកំចាយមារ) សួររឿងល្បែងស៊ីសងជល់មាន់ក៏ប៉ុន្តែលោកមិនបានលើកទូរសព្ទទេ។ចំពោះករណីល្បែងជល់លមាន់អនឡាញប្រជាពលរដ្ឋពិតជាអស់សង្ឃឹមហ្នឹងអធិការស្រុកកំចាយមារខ្លាំងណាស់ ដែលមើលមិនឃើញល្បែងស៊ីសងនៅក្នុងមូលដ្ឋានរបស់ខ្លួន ប្រជាពលរដ្ឋសំណូមពរដល់លោកអភិបាលខេត្តព្រៃវែង នឹងតែងតែមានជំនឿនិងក្ដីសង្ឃឹមជឿរជាក់លើ លោកអភិបាលខេត្តព្រៃវែង និងលោកស្នងការខេត្តព្រៃវែងជួយចុះត្រួតពិនិត្យល្បែងសុីសងផងទាន។

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *