ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៣ ទីបញ្ជាការវរៈសេនា តូចលេខ១ មានរៀបចំពិធីបើកវគ្គ ហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង ពលទាហាន និងវគ្គ ហ្វឹកហ្វឺនម្ចាស់ការនៅហ្នឹង កន្លែងយុទ្ធវិធី ថ្នាក់ពួក ក្រុម កងអនុសេនាតូច ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ព្រះវិហារ និងមានការអញ្ជើញចូលរួមពី មេបញ្ជាការរងយោធភូមិភាគ ទី៤ មន្ទីរ អង្គភាពជុំវិញខេត្ត នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយ ទាហាន នាយទាហានរង និងពល ទាហានជាច្រើនរូប។
លោក ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេ បញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត បានឲ្យដឹង ថា ក្រោមការដឹកនាំដ៏ ឃ្លៀសវៃ និងប៉ិនប្រសប់ ប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជា កាល សម្តេចបានយក ចិត្តទុកដាក់ ដោះ ស្រាយរាល់ការលំបាកខ្វះខាត ជួល ដល់កងយោធពលខេមរភូមិន្ទ និងចាត់ ទុក វិស័យការពារជាតិ ជាវិស័យមួយមាន អាទិភាពខ្ពស់បំផុត ក្នុងការងារការពារ សន្តិសុខ សុវត្ថិភាព ស្ថេរ ភាព ជូនប្រជា ពលរដ្ឋ និងប្រទេសជាតិក្នុងនោះដើម្បី ពង្រឹងលើវិស័យការពារជាតិ សម្តេច បានយក ចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុត ដល់ការងារហ្វឹកហ្វឺនកងទ័ពគ្រប់លំដាប់ ថ្នាក់ គ្រប់ជំនាញ ដើម្បីធានា បាននូវ គុណភាព និងប្រសិទ្ធិភាព ក្នុងការប្រយុទ្ធ
ការពារបូរណៈភាពាឮទេកដី។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានធ្វើការ ផ្តាំផ្ញើដល់នាយទាហាន នាយ ទាហានរង ពលទាហាន ត្រូវយកចិត្ត ទុកដាក់ ស្តាប់យោធាចារ្យ ដែល បាន ដឹកនាំសម្របសម្រួលរៀបចំកម្មវិធី បង្រៀនទាំងផ្នែកទ្រឹស្តី និងទាំងការហ្វឹក ហាត់ដោយផ្ទាល់ដើម្បី បង្កើនចំណេះដឹង ពង្រឹងសមត្ថភាព និងជំនាញ ដើម្បីយកចំណេះដឹងនេះយកទៅបម្រើ ដល់អង្គភាព ខ្លួន ក៏ដូចជាឱ្យវគ្គហ្វឹកហ្វឺន បញ្ចប់ទៅទទួលបានលទ្ធផលល្អ។ ឯកឧត្តម បានបន្ថែមថា វគ្គហ្វឹកហ្វឺននា ពេលនេះ ពិតជាបានផ្ដល់នូវអត្ថ ប្រយោជន៍ និងគុណ តម្លៃបំផុត ដល់ខឿនរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ទប់ស្កាត់ រាល់បាតុ ភាពអនាធិបតេយ្យនានា
ក្នុងពិធីបើកវគ្គហ្វឹកហ្វឺននាពេលនេះ ឯក ឧត្តម ក៏បានឧបត្ថម្ភនូវថវិកាចំនួន ៤លានរៀល ដល់ តំបន់ប្រតិបត្តិ ការសឹករងខេត្ត និងយោធាចារ្យ កម្ម សិក្សាការី នាយទាហាន នាយទាហានរង និងពល ទាហាន ១៣១នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល ៕
អត្ថបទដោយមាឃសុខា