មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

មេកន្ទុយលេខដ៏ធំប្រចាំក្រុងស្ទឹងត្រែងត្រូវអស់ល័ក្ខ ត្រូវបានកម្លាំងអាវុធហត្ថ បើកប្រតិបត្តិការបង្ក្រាប

(ស្ទឹងត្រែង)៖ ​កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយអាវុធហត្ថមូលដ្ឋានក្រុងស្ទឹងត្រែង  ដឹកនាំដោយលោកវរសេនីយ៍​ឯក ដួង វិចិត្រ មេបញ្ជាការរងអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ បានបើកប្រតិបត្តិការចុះបង្ក្រាប ល្បែងកន្ទុយលេខចំនួន៧កន្លែង នៅក្រុងស្ទឹងត្រែង។ សម្រាប់ប្រតិបត្តិការចុះបង្ក្រាបល្បែងកន្ទុយលេខដ៏ធំខាងលើនេះ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនមនុស្សបាន៩នាក់។

​ជនសង្ស័យដែលឃាត់ខ្លួនបានទី១៖ឈ្មោះ តាន់ លក្ខិណា (មុំ) ភេទស្រី អាយុ៤៩ឆ្នាំ​, ទី២៖ឈ្មោះ លឹម ជាសុតា អាយុ៣០ឆ្នាំ, ទី៣៖ឈ្មោះ ប៊ុន ណារី ​អាយុ២៧ឆ្នាំ​,​ ទី៤៖ឈ្មោះ គឹម ចាន់រស្មី អាយុ២៦ឆ្នាំ, ទី៥៖ឈ្មោះ ឆាន់ ស្រីរ័ត្ន អាយុ៣៣ឆ្នាំ, ទី៦៖ឈ្មោះ នាត ស្រីល័ក្ខ អាយុ២៥,​ ទី៧៖ឈ្មោះ តាំ ស៊ឺលី អាយុ៣៣ឆ្នាំ, ទី៨៖ឈ្មោះ កែវ ទុង (ស្រី) អាយុ៤២ឆ្នាំ និងទី៩៖ ឈ្មោះ ឯក ម៉ៅ អាយុ៥៥ឆ្នាំ។

បើតាមលោកមេបញ្ជាការ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួនផងដែរ។ ​បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងឃាត់ និងរក្សាទុកក្នុងអង្គភាព ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *