មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

មណ្ឌលសុខភាព យន្ត មីន ជ្រោយស្វាយ នៅស្រុកស្រែអំបិលខេត្តកោះកុងត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយជូនប្រជាពលរដ្ឋដែលមានតម្រូវការចាំបាច់ប្រចាំថ្ងៃដែលមិនអាចខ្វះបាន


ខេត្តកោះកុង÷នៅព្រឹកថ្ងៃទី១៨.ខែកក្កដា.ឆ្នាំ២០២៣
ឯកឧត្ដម នាយឧត្ដមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធាន រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកោះកុង
តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
អញ្ជើញកាត់ខ្សែបូនឹងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ មណ្ឌលសុខភាព យន្ត មីន ជ្រោយ ស្វាយ ដែលស្ថិតនៅភូមិភ្នំស្រឡៅ ឃុំ ជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។
ឯកឧត្តម នាយឧត្តមសេនីយ៍ យន្តមីន និង លោកជំទាវ បានចំណាយថវិកាផ្ទាល់ខ្លួន នឹង ដោយមានការចូលរួមពីសប្បុរសជននានាបានចូលរួមការសាងសង់ មណ្ឌលសុខភាព យន្ត មីន ជ្រោយយស្វាយ ដោយចំណាយថវិការអស់ចំនួន 20 ម៉ឺន1ពាន់ដុល្លារ ឯកឧត្តម  យន្តមីន បានថ្លែងថា។

គោលបំណងដើម្បីឯកឧត្តមផ្ដួចផ្ដើមសាងនៅមណ្ឌលសុខភាពនេះឡើងក្នុងនៃផ្ដល់សេវាសុកខាភិបាល ឲ្យបានកាន់ជិតប្រជាពលរដ្ឋតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជាលើកម្ពស់វិស័យសុខាភិបាលខណៈជាសេចក្ដីត្រូវការរបស់ពលរដ្ឋមិនអាចខ្វាសបានឡើយ
ឯកឧត្តមក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានបានមន្ត្រីជំនាញនិងប្រជាពលរដ្ឋចូលរួមថែរក្សានូវសមិទ្ធផលដែលកើតមាននូវថ្ងៃនេះឲ្យបានគង់វង្សទៅថ្ងៃអនាគតរីឯក្រុមគ្រូពេទ្យបាទគប្បីគោរពនៅក្រមសីលធម៌វិជ្ជាជីវៈដែលខ្លួនបានធ្លាប់បានសឹក្សាររៀនសូត្រកន្លងមកឲ្យបានភ្ជាប់ភ្ជួនជាសវាងថ្នាំងថ្នាក់ពីប្រជាពលរដ្ឋអ្នកមកទទួលសេវាជំនួនមកវិញនៅទំនុកចិត្តខ្ពស់ប្រកប ប្រសិទ្ធភាពភាព។
ទន្ទឹមនឹងផងដែរឯកឧត្តម
អំពាវនាវទអំពាវដល់ប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតកុំឲ្យជឿទៅតាមការញុះញង់របស់ជនណាមួយនោះទេព្រោះថាការបោះឆ្នោតរបស់បងប្អូនប្រជាពលរដ្ឋគឺអាចធ្វើឲ្យប្រទេសជាតិរបស់យើងមាន មានការអភិវឌ្ឍរីកចំរើនបានហើយនិងបានជ្រើរើសនៅមេដឹកនាំបានល្អ។

ប្រជាពលរដ្ឋនៅក្នុងឃុំជ្រោយបានលើកឡើងបើថាចាប់ពីពេលនេះតទៅពួកគាត់លែលំបាកនៅស្វែងរកសេវាសុខាភិបាលនៅទីឆ្ងាយដូចមុនទៀតយើយព្រោះថាមានមណ្ឌលសុខភាពថ្មីធំដេលមិនធ្លាប់មានពីមុនឡើយនៅក្នុងមូលដ្ឋាននេះហើយប្រជាពលរដ្ឋក៏បានថ្លៃអំណរគុណយ៉ាងជ្រាវជ្រូវជូនចំពោះ ឯកឧត្តម យន្ត មីន ដែលយកចិត្តទុកដាក់កសាងមណ្ឌលសុខភាព នេះដើម្បីប្រើជាប្រយោជន៍ជូនទៅដល់បងប្អូនប្រជាពលរដ្ឋ
ថ្លែងក្នុងកម្មវិធីនេះដែរ ឯកឧត្តមនាយឯកឧត្តមសេនីយ៍ យន្ត មីនបានពាំនាំនូវប្រសាសន៍ សម្ដេចវិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកជំទាវមិថុនាភូថងអភិបាល ខេត្តកោះកុង សួសុកទុក្ខមកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងមានអវត្តមាននៅទីនេះ
ក៍ដូចជាបងប្អូនរស់នៅឃុំជ្រោយស្វាយស្រុកស្រែអំបិលខេត្តកោះកុងទាំមូល។

ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន បានថ្លែងថា សន្តិភាពមានការអភិវឌ្ឍន៍គ្រប់ផ្នែកគ្រប់វិស័យទាំងនេះស្ថិតក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចខិតខំអភិវឌ្ឍន៍តាំងបាតដៃទទេរហូតមានអ្វីគ្រប់បែបយ៉ាងហើយ និងធ្វើឱ្យមានភាពល្បីល្បាញនៅលើឆាកអន្តរជាតិទៀតផង។ ចំពោះអគារមណ្ឌលសុខភាព យន្តមីន ជ្រោយស្វាយមានទំហំ ១២.៥ម៉ែត្រ គុណ២១.៣ម៉ែត្រ ចំនួន២ជាន់ មានបន្ទប់ចំនួន ១៨បន្ទប់ បន្ទប់ទឹកចំនួន ៨ រោងរថយន្ត ២០ម៉ែត្រ គុណ ៣.៥ម៉ែត្រ ចំនួនរោងបាយ១ ស្រះទឹកចំនួន១ សម្ភារប្រើប្រាស់រួមបរិក្ខាពេទ្យមួយចំនួន ប្រើប្រាស់ថវិកាចំនួនជាង ២០មុឺនដុល្លារ។ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន បានបន្តថា  អគារមណ្ឌលសុខភាពយន្តមីនជ្រោយស្វាយ គឺកើតចេញមកពីបេះកូនខ្មែរយើងទាំងអស់គ្នាជាសប្បុរសជន ដែលបានជួយគ្នា ដើម្បីកសាងឡើងក្នុងទឹកដីជ្រោយស្វាយនេះ ចាប់សាងសង់នៅថ្ងៃទី១២ ខែមិនា ឆ្នាំ២០២៣ បានសាងសង់រួចរាល់ដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋដោយមិនគិតនិន្នាការនយោបាយពូសាសន៍ឡើយ។ មណ្ឌលសុខភាពនេះជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិលនេះ ដែលពួកគាត់នៅឆ្ងាយពីមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ហើយពួកគាត់អាចកាត់បន្ថយហានិភ័យ បានច្រើននៅពេលជួបបញ្ហាសុខភាព។ឯកឧត្តមនាយឧត្តមសេនីយ៍ យន្ត មីន បានបន្តថា ក្នុងឃុំជ្រោយស្វាយឥឡូវនេះមានការអភិវឌ្ឍសម្ធិផលរីកចម្រើនច្រើនគួរឱ្យកត់សម្គាល់ហើយប្រជាពលរដ្ឋក៏មានជីវភាពធូធារ មានធនធានមនុស្ស។ ដើម្បីជាការឆ្លើយតប អរគុណសន្តិភាព សូមពុកម៉ែបងប្អូនកូនក្មួយ អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នាដែលប្រព្រឹត្តថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីកម្ពុជា រក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍឱ្យមានភាពចំរើនបន្ថែមទៀត៕

អត្ថបទដយមាឃសុខា

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *