ខេត្តតាកែវ ៖ តាមប្រភពពីប្រជាពលរដ្ធ បានរាយការណ៍មកថា ល្បែងជល់មាន់ Online ចាប់ផ្តើមកំរើកវិញហើយ ទាំងក្នុងឃុំ ទ្រារ និង តាមបណ្តារឃុំនាៗជាពិសេស ឃុំ ទ្រារ តែម្តង…។
ល្បែងជល់មាន់តាម Online មួយកន្លែង ក្នុងផ្ទះឈ្មោះជឿន នៅភូមិ សំបួរ ឃុំ ទ្រារ ស្រុក សំរោង នេះកំពុងបើកដំណើរការ ស្វាគមន៍អតិថិជនខ្លួន ផ្គើននឹងបទបញ្ជារបស់អាជ្ញាធរពាក់ព័ន្ធ ដែលបង្ក្រាបបទល្មើសសុីសងក្នុងមូលដ្ឋាន ។
ពិតជាមិនធម្មតាមែនផ្គើន និង បទបញ្ជារបស់ប្រមុខរាជរដ្ធាភិបាល ក្នុងការបញ្ឈប់ មិនអោយមានបើកល្បែងស៊ីសង ។
សូមបញ្ជាក់ផងដែរថា ទីតាំងលេងល្បែងសុីសងមួយកន្លែង ស្តិតក្នុងផ្ទះឈ្មោះជឿន ក្នុងភូមិសំបួរ ស្រុក សំរោង ខេត្ត តាកែវ នេះ សង្ស័យប្រហែលអាជ្ញាធរមានសមត្ថកិច្ច លោក អ៊ីវ ធារិទ្ធ មេប៉ុស្តិ៍នគរបាលឃុំទ្រារ លោក ភី ឆុន អធិការស្រុក និងលោក កេត ម៉ៅ អភិបាលស្រុកសំរោង គិតថាប្រហែលជាគេមើលមិនឃើញទេមើលទៅ..។
សូមរំលឹកថាកាលពី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ឱ្យអភិបាល រាជធានី ខេត្តទាំង ២៥ខេត្ត ក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ ទាំងអស់ឲ្យបានជាដាច់ខាត ។សម្ដេចបានបញ្ជា យ៉ាងច្បាស់ថា អាជ្ញាក្រុង/ស្រុក/ខេត្ត ណាដែលមិនទប់ស្កាត់ និង បង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ អាជ្ញាធរសមត្ថកិច្ចនោះ នឹងត្រូវប្រឈមមុខ បាត់បង់ដំណែង ទៀតផង…។
ប៉ុន្តែនៅក្នុង ឃុំ ទ្រារ អាជ្ញាធរសមត្ថកិច្ចហាក់បីដូច នៅស្ងៀម មិនបង្ក្រាបទីតាំងល្បែងស៊ីសង ប្រភេទមាន់ជល់អនឡាញ បើកប្ដូរពីរទូរទស្សន៍ មកលេងតាមកុំព្យូទ័រ លេបថបទៅវិញ ។
មហាជនមានចម្ងល់ថា តើបទបញ្ជារបស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ឲ្យមន្ត្រីថ្នាក់ក្រោម អនុវត្តមិនមានប្រសិទ្ធិភាព ទើបបានអាជ្ញាធរ និងសមត្ថកិច្ច នៅស្រុកសំរោង នាំគ្នា សម្ងំស្ងៀម មិនមានវិធានការច្បាប់ ចំពោះក្រុមបនល្បែងស៊ីសងទាំងនោះទេ…៕ ដោយ៖ NYKnews002