ខេត្តកំពត ៖ តាមប្រភពពីប្រជាពលរដ្ធ បានរាយការណ៍មកថា ល្បែងជល់មាន់ Online ចាប់ផ្តើមកំរើកវិញហើយ ទាំងក្នុងក្រុង និង តាមបណ្តារស្រុកនាៗជាពិសេស ក្រុងកំពត…។
ល្បែងជល់មាន់តាម Online មួយកន្លែង នៅភូមិ កំពង់បាយខាងជើង សង្កាត់កំពង់បាយ (ក្រុងកំពត) កំពុងបើកដំណើរការ ស្វាគមន៍អតិថិជនខ្លួន ផ្គើននឹងបទបញ្ជារបស់អាជ្ញាធរពាក់ព័ន្ធ ដែលបង្ក្រាបបទល្មើសសុីសងក្នុងមូលដ្ឋាន ។
ពិតជាមិនធម្មតាមែនផ្គើន និង បទបញ្ជារបស់ប្រមុខរាជរដ្ធាភិបាល ក្នុងការបញ្ឈប់ មិនអោយមានបើកល្បែងស៊ីសង ។
សូមបញ្ជាក់ផងដែរថា ទីតាំងលេងល្បែងសុីសងមួយកន្លែង ស្តិតកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត/(ខេត្តកំពត) សង្ស័យប្រហែលអាជ្ញាធរមានសមត្ថកិច្ច លោកអធិការ ក្រុងកំពតលោកអភិបាលក្រុង គិតថាប្រហែលជាគេមើលមិនឃើញទេមើលទៅ..។
សូមរំលឹកថាកាលពី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ឱ្យអភិបាល រាជធានី ខេត្តទាំង ២៥ខេត្ត ក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ ទាំងអស់ឲ្យបានជាដាច់ខាត ។សម្ដេចបានបញ្ជា យ៉ាងច្បាស់ថា អាជ្ញាក្រុង/ស្រុក/ខេត្ត ណាដែលមិនទប់ស្កាត់ និង បង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ អាជ្ញាធរសមត្ថកិច្ចនោះ នឹងត្រូវប្រឈមមុខ បាត់បង់ដំណែង ទៀតផង…។
ប៉ុន្តែនៅក្នុង ក្រុងកំពត អាជ្ញាធរសមត្ថកិច្ចហាក់បីដូច នៅស្ងៀម មិនបង្ក្រាបទីតាំងល្បែងស៊ីសង ប្រភេទមាន់ជល់អនឡាញ បើកប្ដូរពីរទូរទស្សន៍ មកលេងតាមកុំព្យូទ័រ លេបថបទៅវិញ ។
មហាជនមានចម្ងល់ថា តើបទបញ្ជារបស់របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ឲ្យមន្ត្រីថ្នាក់ក្រោម អនុវត្តមិនមានប្រសិទ្ធិភាព ទើបបានអាជ្ញាធរ និងសមត្ថកិច្ច នៅក្រុងកំពត នាំគ្នា សម្ងំស្ងៀម មិនមានវិធានការច្បាប់ ចំពោះក្រុមបនល្បែងស៊ីសងទាំងនោះទេ…។