ខេត្តរតនគិរី៖ប្រជាពលរដ្ឋទូទាំងក្រុងបានលុង និងអ្នកទេសចរណ៍ជាតិនិងអន្តរជាតិបានរអ៊ូររទាំថា ចាប់តាំងពីថ្ងៃមុនចូលឆ្នាំគឺថ្ងៃទី១២ខែមេសាឆ្នាំ២០១៧ រហូតមកដល់ ថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០១៧ នេះគេសង្កេតឃើញក្នុងក្រុងបានលុងពោពេញទៅដោយសំរាមស្អុយគរពេញផ្លូវបង្កផលប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ជាខ្លាំង ។ ពួកគាត់បន្តរិះគន់ទៀតថា ក្នុងក្រុងបានលុងមានអាជ្ងាធរក្រុង និងក្រុមម៉ៅការសំរាមរបស់លោកជា គួង មិនទាន់បានប្រមូលសំរាមដឹកចេញនៅឡើយទេគឺទុកអោយស្អុយពេញតែក្រុងនោះតែម្តង ធ្វើអោយអាជីវករ និងភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទិញ និងលក់ នៅក្នុងផ្សារបានលុងបានស្អុយផ្ទុកច្រមុះគ្រប់តែគ្នា។
បញ្ហារសំរាមដែលស្អុយរលួយខាងលើនេះពុំឃើញមានខាងក្រុមហ៊ុនម៉ៅការប្រមូលសំរាមយកទៅចោរទេ ដោយសំរាមទាំងនោះបានដាក់រាយបាយតាមផ្លូវសាធារណះ បេនឡាន និង មុខផ្សារជាដេីម។
ប្រជាពលរដ្ឋសំណូមពរលោក លោក ងិន ណែល ដែលជាអភិបាលក្រុងបានលុង និង លោកផុន ខេមរិន្ទ ប្រធានមន្ទីបរិស្ថានខេត្តរតនគិរី គិតគូរអំពីបញ្ហារសំរាមខាងលេីនេះផង ក្រែងមានជម្ងឺផ្សេងៗដល់ប្រជាពលរដ្ឋរស់នៅក្បែរនោះដោយយថាហេតុ ដោយសារតែសំរាមស្អុយរលួយពេញក្រុងបានលុងនោះ ហើយជាមុខមាត់របស់ខេត្តផងដែរ៕
Home ទំព័រដើម ប្រជាពលរដ្ឋក្រុងបានលុងរិះគន់អាជ្ញាធរនិងក្រុមហ៊ុនលោក ជា គួង ថាកំពុងឡង់សេសំរាមពេញក្រុងបានលុង
ប្រជាពលរដ្ឋក្រុងបានលុងរិះគន់អាជ្ញាធរនិងក្រុមហ៊ុនលោក ជា គួង ថាកំពុងឡង់សេសំរាមពេញក្រុងបានលុង
Apr 20, 2017
បញ្ជាក់៖ ហាមយកព័ត៌មានទៅចុះផ្សាយបន្តដោយគ្មានការអនុញ្ញាតបើពុំនោះទេ យើងនឹងចាត់វិធានការទៅតាមនីតិវិធីច្បាប់..!!
អត្ថបទមុន ឆម វាសនា មេការឈ្មួញឈើដ៏ធំឈ្មោះ ស៊ី ស ល្បីពេញខេត្តកំពង់ស្ពឺត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចាប់ខ្លួន
អត្ថបទបន្ទាប់នគរបាលសម្រេចឃាត់ខ្លួនម្ចាស់ហាង Baray spa និងបន្តកសាងសំណុំរេឿងទៅតុលាការ
អត្ថបទដ៏ទៃទៀត
បុរសម្នាក់ ប្រើល្បិចឆបោកជនរងគ្រោះយកប្រាក់ ដោយប្រាប់ថារត់ការដោះលែងអ្នកទោស ចុងក្រោយជាប់ទោសខ្លួនឯង!
Sep 19, 2023