ខេត្ត កោះកុង ! លោក ហាក់ ឡេង អភិបាលរង ខេត្ត កោះកុង និង ជា ប្រធានគណៈកម្មការ ប្រតិបត្តិការ ខេត្តកោះកុង ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើស ធនាគារធម្មជាតិ
លោក ហាក់ ឡេង អភិបាលរងខេត្ត កោះកុង បានដឹកនាំ កម្លាំងក្រុមការងារចំនួន៤៥នាក់ រួមមាន កម្លាំង កងរាជអាវុធហត្ថខេត្តកោះកុង កម្លាំង ស្នងការដ្ឋាននគរបាល ខេត្ត កោះកុង មន្ត្រី បរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ អនុប្រធាន មន្ទីរ កសិកម្ម ខេត្ត
អភិបាលរងស្រុក បូទុមសាគរ
លោក មេឃុំ អណ្ដូងទឹក ក្រុមប្រឹក្សាឃុំ លោក មេភូមិ អណ្ដូងទឹក
លោក មេឃុំ កណ្ដាល
លោក ហាក់ ឡេង បានប្រជុំ ក្រុមការងារទាំងអស់ នៅសាលាស្រុក បូទុមសាគរ ហើយក៏ចុះមកភ្លាមៗទៅទីតាំងដីដែលមានការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ យ៉ាងអនាធិបតេយ្យ ធ្ងន់ធ្ងរបំផុត
ដីព្រៃ ដែលរងការកាប់ទន្ទ្រាននោះ នៅត្រង់ ចំណុចក្បាល ព្រែក សង្កែ និង ចំណុច ត្រពាំងធំ ស្ថិតនៅក្នុង ភូមិ អណ្តូងទឹក ឃុំ អណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។
ក្នុងការចុះបង្ក្រាបនោះអាជ្ញាធរបាន ប្រមូល ភស្តុតាងជាច្រើនដូចជាកូនដួងទើបនិងដាំថ្មីៗ ចំនួន១៦០០ដើម ហើយ កម្លាំង អាជ្ញាធរ មានសមត្ថកិច្ចបានដកកូនដួង ចំនួន៣៤៥ដើម នៅសល់១២៥៥ដើម ទៀតនិង ធ្វើការ ដក បន្តទៀត ដោយសារ ដើមដូងទាំងអស់នោះ ដាំក្នុងព្រៃផងនៅក្នុងការចុះ បង្ក្រាបនោះ អាជ្ញាធរបាន រុះរើ ខ្ទមមួយខ្នង ដកបង្គោល របងបានចំនួន២០០បង្គោល ហើយលួស៣ដុំធំ
តាមប្រភព ព័ត៌មានពី ហេង សុខ ហុង មន្ត្រី រដ្ឋបាលព្រៃឈើ បានប្រាប់អ្នកសារព័ត៌មាន យើង នៅរសៀល ថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ ២០២៣នេះ លោក ថា ដីដែល គេកាប់ ទន្ទា្រនហើយធ្វើរបងហ៊ុំព័ទ្ធដី ដាំដូងនោះ មានទំហំ ចំនួន ៦២ ហិកតាឯនោះតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ និង មន្ត្រី ម្នាក់ សុំមិនបញ្ចេញឈ្មោះ បានប្រាប់ អ្នកសារព័ត៌មាន យើង ថា មាន ឈ្មោះ យ៉ា សៀត ជាមេការ ដឹកនាំ កម្មករ កាប់ព្រៃ នៅចំណុច ក្បាល ព្រែក សង្កែ និង ចំណុច ត្រពាំងធំ
ចំណែក ឈ្មោះ លៀម សុី វុន ហៅ ឆក ជាអ្នកដឹក ជញ្ជូន កម្មករ តាមទូក តាម ម៉ូតូ ហើយ ជាអ្នក ទិញ សម្ភារៈអោយកម្មករជាអ្នកកាប់ព្រៃនៅចំណុច ក្បាល ព្រែក សង្កែនោះ
ប្រភពបន្តទៀតថាដីនៅទីកន្លែងនោះ ក៏មានមន្ត្រីរាជការនៅក្នុង ស្រុក បូទុមសាគរ ជាច្រើននាក់ផង ដែរ ទើបមានការ កាប់ទន្ទ្រានយកដីព្រៃនោះបានយ៉ាងលូន
ពាក់ព័ន្ធក្នុងការ ចុះបង្ក្រាបដីព្រៃ ដែលអ្នកមាន លុយ មានអំណាច នៅពីក្រោយខ្នង ក្នុងការកាប់ព្រៃឈើ និងមេ ខ្លោងនោះ តាំង ភស្តុតាង និង សម្ភារៈ អាជ្ញាធរមានសមត្ថកិច្ច និង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់វិធានការ តាមផ្លូវច្បាប់ ជាធរមាន។
អត្ថបទដោយមាសសុខា