ខេត្តកោះកុង÷តើពិតឬទេ?ឲ្យតែអ្នកមានលុយមានអំណាចនឹងមានខ្សែធំពិកជាអ្វើអ្វីស្រាច់តែចិត្តមិនចេះខុសមែនទេ? តែសម្រាបប្រជាពលរដ្ឋអ្នកក្រីក្រវីញធ្វើអ្វីខុស រហូតមែនទេ ?
តួយ៉ាងដូចជាសកម្មភាពនេះជាក់ស្ដែងមានសាឡង់បូមខ្សាច់មួយគ្រឿងកំពុងតែសំកាំងបូមខ្សាច់ក្នុងព្រែកស្រែអំបិលថិតនៅភូមិបានទៀកឃុំដងពែងស្រុកស្រែអំបិលខេត្តកោះកុងដែលចតជាប់នឹងមាត់ច្រាំងព្រែកបូមខ្សាច់លុបព្រៃស្មាច់និងព្រៃលិចទឹកដែល សកម្មភាពទាំងនេះហើយធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានសម្ងល់យ៉ាងខ្លាំងថា តើម្ចាស់ទីតាំងដីនោះជាអ្នកណា ហើយមានអំណាចធំប៉ុណ្ណា បានជាធ្វើសកម្មភាពបូមខ្សាច់យ៉ាងគគ្រឹកគគ្រេងហើយ អាជ្ញាធរក៍ដូចជាមន្ត្រីជនាញមិនមានវិធានការទប់ស្កាត់ បើសកម្មភាពបូមនេះឃ្លាតមិនបាន 30 ម៉ែត្រពីមាត់ច្រាំងផងហ្នឹង តើសកម្មភាពបូមនេះអាចប៉ះពាល់ដល់ការបាក់មាត់ច្រាំងព្រែកដែរឬទេ?។
ពាក់ព័ន្ធនឹងការបូមខ្សាច់លុបព្រៃស្មាច់នឹងដីព្រៃលិចទឹកខាងលើ មិនអាចសុំការបំភ្លឺ ពីលោក ទី យោង មេឃុំដងពែង បានទេ ដោយទូរសព្ទលោក ខលចូលមិនមានអ្នកទទួល ដោយឡែកលោក ហុង ប្រុស អភិបាល រងស្រុកស្រែអំបិល ទទួលបន្ទុកដីធ្លី បានប្រាប់អ្នកព័ត៌មានយើងតាមប្រពន្ធ័តេឡេក្រាមថា ទីតាំងដីខាងលើនេះគេមានច្បាប់ចាក់បំពេញអាចម៍ដី ហើយលោកបានបន្តទៀតថាគេសញ្ញ៉េដល់ខេខេត្តមករួចរាល់អស់ហើយ ប្រជាពលរដ្ឋរស់ក្នុងស្រុកស្រែអំបិល បានដាក់ជាសំណួរថា តើការបូមខ្សាច់នេះតើវាធ្វើឲ្យប៉ះពាល់ដល់មាត់ច្រាំងដែរឬទេ? បើគម្លាតនៃការបូមនោះឃ្លាតមិនបាន ចម្ងាយ 30 ម៉ែត្រពីមាត់ច្រាំងផង ដើមចមនេះហើយដែលធ្វើឲ្យប៉ះពាល់ដល់ជីវៈចម្រុះដែលរស់នៅក្នុងព្រែកទាំងមូល។
អត្ថបទដោយមាសសុខា