ខេត្តស្វាយរៀង៖ ការដេញលទ្ធកម្មថ្លៃសាងសង់ផ្លូវអាមេបឹតុងមួយខ្សែប្រវែង ៥០០ ម៉ែត្រទទឹង៥ម៉ែត្រ កកម្រាស់ 0.15 ម៉ែត្រ ហ្នឹងលើកផ្លាកសញ្ញាគម្រោងតម្លៃប៉ាន់ស្មាន់គម្រោងផ្លូវខាងលើជាសាធារណៈឆាមៗនេះ គឺក្នងតម្លៃ 30,2238700រៀល ដែលមហាជនដឹងរឿងនេះ គេចាត់ទុកថា ជាតម្លៃមានភាពខុសប្រក្រតី ហើយក៏ជាបញ្ហាមួយ ធ្វើអោយមហាជនរិះគន់ឥតសម្ចៃម៉ាត់
សូមបញ្ជាក់ថា គម្រោងដេញថ្លៃលទ្ធកម្មខាងលើនេះ គឺធ្វើឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដែលស្ថិតនៅសាលាសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ដោយឡែកភាពជាក់ស្ដែង ផ្លូវគម្រោងមូលនិធិសង្កាត់ចេកខាងលើ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុន (សូផារ៉ា)ជាអ្នកសាងសង់ដោយផ្ទាល់ បន្ទាប់ពីម្ចាស់ក្រុមហ៊ុនខាងលើ ដេញឈ្នះដាច់ ក្នុងការដេញថ្លៃគម្រោងខាងលើ ហើយក៏ក្រុមហ៊ុនមួយនេះ ចាប់ផ្តើមស្ថាបនាក៏ប៉ុន្តែ ខណៈដែលសកម្មភាពក្រុមហ៊ុនកំពុងធ្វើនោះ ត្រូវបានគេដឹងថា ក្រុមហ៊ុនលួចកេងកឹប ដាក់ដែកមិនគ្រប់លី ដែលជាហេតុធ្វើអោយមហាជនរិះគន់ថា ធ្វើផ្លូវគ្មានគុណភាព ពោលគឺចាក់ក្រាស់សុីស្តើង ចាក់ស្តើងសុីក្រាស់ ហើយក៏ហេតុមួយ អាចនិងធ្វើអោយខាតបង់ថវិការជាតិយ៉ាងសន្ធឹកសន្ធាប់ ព្រោះតែប្រយោជន៍បក្ខពួកនិយម។
ពាក់ព័ន្ធករណីក្រុមហ៊ុនអនុវត្តន៍តាមស្តង់ដាបច្ចេកទេស នៅសាលា សង្កាត់ ចេក ក្រុងស្វាយរៀង អ្នកទទូលត្រួតពិនិត្យបច្ចេកទេស..បានពិនិត្យឃើញថា ការសាងសង់ផ្លូវអាមេបេតុង..រដ្ឋបាលសង្កាត់ចេតឃើញថា ខុសបច្ចេកទេសអត់មានស្តង់ដារ..ដាក់ដែកមិនគ្រប់លី..មិនមានកំណល់កល់ចងគម្លាតធំៗ។ផ្អើលដល់អ្នកសារព័ត៌មានរិះគន់ឥតសម្ចៃម៉ាត់ ……!
ទាក់ទិនករណីនេះដែរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមការងារព័ត៌មានយើង បានទាក់ទងទៅលោកស្រីចៅសង្កាត់ ចេក បានឆ្លើយថា តាំងពីមានសារព័ត៌មានចុះផ្សាយរួចហើយ មានមន្ត្រីបច្ចេកទេសខេត្ត បានចុះមកសិក្សាហ្នឹងវាស់វែង ឃើញថាការចងដែកកម្លាតធំ ប្រើដែកមិនគ្រប់លីមិនមានកំណល់កល់ ពិតជាខុសស្តង់ដារ បច្ចេកទេស ខាងមន្ត្រីបច្ចេកទេស ខេត្ត លោកទទួលយកបាន ហើយគាំទ្រឱ្យក្រុមហ៊ុននិងសាងសង់បន្តទៀត។
ចំពោះករណីដែលសាងសង់ផ្លូវនៅសង្កាត់ចេក ដោយប្រើដែកមិនគ្រប់លីចងដែកគម្លាតធំៗមិនកល់កំណល់ខុសបច្ចេកទេសស្តង់ដាធ្វើឲ្យមហាជន សង្ស័យមន្ត្រីពិនិត្យបច្ចេកទេសរបស់ខេត្ត អាចនិងនិយាយត្រូវរ៉ូវគ្នាជាមួយក្រុមហ៊ុន( សូផារ៉ា)ហើយមើលទៅ ទើបបានជាការសាងសង់ផ្លូវដែលខុសបច្ចេកទេសដាក់ដែកមិនគ្រប់លីដំណើរការយ៉ាងរលូននៅសង្កាត់ចេក ក្រុងស្វាយរៀងបែបនេះ។
គួរលឹកផងដែរថា ករណីសាងសង់ផ្លូវខុសបច្ចេកទេសមិនមានស្តង់ដា..
ប្រជាពលរដ្ឋនិងមហាជន តាមរយៈសារព័ត៌មានយើងខ្ញុំ សូមសំណូមពរដល់មន្ត្រីពាក់ព័ន្ធ និងអង្គភាពប្រឆាំងអំពើពុករលួយ ជួយពិនិត្យនិងស្រាវជ្រាវករណីក្រុមហ៊ុន និងមន្ត្រីជំនាញអាជ្ញារ ដែលឃុមឃិតគ្នា ជាប្រព័ន្ធលាក់បាំងទង្វើខុសប្រក្រតី ជាពិសេសសូមសំណូមពរលោកឯក ឧត្តម ម៉ែន វិបុលអភិបាល ខេត្តស្វាយរៀង មេត្តាបញ្ជាមន្ត្រីពាក់ព័ន្ធជំនាញ ចុះតាមដាន ស្រាវជ្រាវពិនិត្យរឿងនេះឡើងវិញម្តងទៀតផងទាន…៕