មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

តើសមត្ថកិច្ចមូលដ្ឋានកំពុងធ្វើអ្វីទៅបានជាបណ្ដោយឲ្យមានល្បែងស៊ីសងបាញ់អាប៉ោងយ៉ាងគ្រឹកគគ្រេងបែបនេះ.?

(ខេត្តបន្ទាយមានជ័យ)% តាមការអំពាវនាវរបស់ប្រជាពលរដ្ឋ សូមគោរពរាយការណ៍តាមរយៈសារព័ត៌មាន សូមគោរពជូន លោកឧត្តមសេនីយ៍ទោស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងរាជរដ្ឋខេត្ត និងជាពិសេសសូមគោរពជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បន្ទាយមានជ័យសូមមេត្តាជ្រាបថា អង្គភាពព័ត៌មានយើង បានទទួលសេចក្ដីរាយការណ៍មកថា មានការបើកលេងល្បែងស៊ីសង (បាញ់អាប៉ោង) លេងនៅក្នុងភូមិអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបង្កឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច មានចារកម្ម លួច ឆក់ ប្លន់ និងអំពើហិង្សានៅក្នុងគ្រួសារ។ល។ ដែលផ្ដើមចេញពីការលេងចាញ់ល្បែងស៊ីសងខាងលើនេះ។

ពាក់ព័ន្ធនិងសេចក្ដីរាយការណ៍ខាងលើនេះ ប្រជាពលរដ្ឋបបានអំពាវនាវដោយសូមគោរពស្នើសុំយ៉ាងទទូចជាសេស លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមមេត្តាមានវិធានការទប់ស្កាត់ និងធ្វើការបង្ក្រាបផងទាន!៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *