សៀមរាប÷ករណីក្មេងស្រីម្នាក់ត្រូវឆក់ខ្សែភ្លើងស្លាប់ នៅតំបន់
Pub street កាលពីរំលងអាធ្រាត្រថ្ងៃផ្តាច់ព្រាត់ នៃបុណ្យចូល
ឆ្នាំប្រពៃណីជាតិខ្មែរនោះគិតមកត្រឹមព្រឹកថ្ងៃទី ១៨ មេសា ២០១៧
នេះ កម្លាំងសមត្ថកិច្ចខេត្តសៀមរាបសម្រេចឃាត់ខ្លួនម្ចាស់ហាង
ម៉ាស្សា Saray spa និងត្រៀមកសាងសំណុំរេឿងបញ្ចូនទៅតុលាការ
ខេត្តព្រឹកនេះដើម្បីបន្តនីតិវិធី ក្រោយរកឃើញថា មានពាក់ព័ន្ធនឹង
ការស្លាប់មួយនេះ ។
ស្ត្រីជាម្ចាស់ហាងមានឈ្មោះ មាស សុភ័ក្ត្រ អាយុ៣៦ឆ្នាំ ស្នាក់នៅ
ទីតាំងហាងរបស់ខ្លួន ដោយឡែកក្មេងស្រីរងគ្រោះមានឈ្មោះ
លី មុន្នីរដ្ឋានី អាយុ១៨ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅក្រុងច្បារមន
ខេត្តកំពង់ស្ពឺ ។
យោងតាមសំណុំរេឿងរបស់នគរបាលយុត្តិធម៌ ស្ត្រីជាម្ចាស់ទីតាំងហាង
ម៉ាស្សា ត្រូវបានកសាងសំណុំរេឿងទៅតុលាការពីបទមនុស្សឃាត
លើករណីពង្រាយកុងតាក់ភ្លើងខ្វះការប្រុងប្រយ័ត្នបង្កអោយក្មេង
ស្រីម្នាក់ត្រូវឆក់ស្លាប់ ។
គួររំលឹកថា កាលពីវេលារំលងអាធ្រាត្រឈានចូល ថ្ងៃ១៦ យុវតីរង
គ្រោះ ឈ្មោះលី មុន្នីរដ្ឋានី អាយុ១៨ឆ្នាំ បានស្លាប់ដោយសារឆក់
ខ្សែភ្លើងនៅចំណុចមុខហាងម៉ាស្សា Saray spa ក្នុងតំបន់ផាប់ស្ត្រីត
កំឡុងពេលដែលនាង និងមិត្តភក្តិកំពុងរាំលេងយ៉ាងសប្បាយ លាយ
ឡំការបាញ់ទឹកដាក់គ្នាទៅវិញទៅមក ក្នុងតំបន់ខាងលើ នាខេត្តសៀមរាប ៕