មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ទីតាំងបើកលេងនៅល្បែងមាន់ជល់អនឡាញតាមកញ្ចក់កុំព្យូទ័រដ៏ធំស្ថិតក្នុង ភូមិព្រៃខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ

តាកែវ ÷ ថ្ងៃសៅរ៍ ទី 20 ខែឧសភា.ឆ្នាំ 2023
តាមប្រភពព័ត៌មានបានឲ្យដឹងថាបទល្មើសល្បែងស៊ីសងមួយកន្លែងដែលកំពុងតែបង្កប់លាក់ខ្លួននៅក្នុងតារាងបាល់ទះមួយកន្លែងតាមបណ្ដោយផ្លូវលេខ៤១ក្នុងភូមិព្រៃខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានបើកឲ្យភ្ញៀវចូលលេងនៅខាងក្នុងចាក់ភ្នាល់ មាន់តាមកញ្ចក់កុំព្យូទ័រយ៉ាងគគ្រឹក គគ្រេងហូរកញ្ជ្រាវពេញក្នុងតារាងបាល់ទះតែមិនរំខានទៅដល់មន្ត្រីអាជ្ញាធរមានដូចជា.លោកមេឃុំអូរសារាយ ក៏ដូចជាលោកនាយប៉ុស្តិ៍នគរបាលអូរសារាយនោះឡើយ ដោយពីមួយថ្ងៃទៅមួយថ្ងៃ ទីតាំងមួយនេះ គឺបើកលេងចាប់តាំងតែពីម៉ោង 9:00 ព្រឹកដល់ម៉ោង 5 រសៀលលេងមួយខែ ពេញមួយខែតែម្ដង

តើមន្ត្រីអាជ្ញាធរនៅក្នុងឃុំអូរសារាយ.សំងំធ្វើអ្វីបានមិនយកភ្នែកត្រចៀកមើលពីទីតាំងល្បែងស៊ីសងនៅក្នុងភូមិឃុំរបស់ខ្លួនដូច្នេះបែរជាបណ្ដែតបណ្ដោយឲ្យបទល្មើសបង្កភាពអសន្តិសុខនៅក្នុងភូមិឃុំ បានយ៉ាងរលូនដូច្នេះទៅវិញ តើ លោកមេឃុំនិងលោកមេប៉ុស្តិ៍ អូរសារាយមានបានស្ដាប់អនុសាសន៍របស់ថ្នាក់ដឹកនាំ នៃយើងមានសម្ដេចតេជោហ៊ុនសែនដែលលោកបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅដល់មន្ត្រីអាជ្ញាធរគ្រប់ជាន់ថ្នាក់ ទាំង 25 ខេត្តក្រុង ត្រូវបង្ក្រាបឲ្យអស់រាល់ល្បែងស៊ីសងដែលមាននៅក្នុងភូមិឃុំ ស្រុកខេត្តរបស់ខ្លួនដើម្បីជៀសវាងកុំឱ្យមាននូវអំពើហិង្សា អំពើចោរកម្មកើតចេញពីការប្រព្រឹត្តនូវល្បែងស៊ីសងអស់ទាំងនេះ ។ម្យ៉ាងទៀតលោកមេប៉ុស្តិ៍និងលោកមេឃុំគួរតែដឹងថាទីណាដែលមានល្បែងស៊ីសងទីនោះច្បាស់ជាមានកើតនៅអំពើហិង្សា។នៅក្នុងគ្រួសារក៏ដូចជានៅលើអ្នកដទៃផងដែរដោយសារតែការលេងនៅល្បែងស៊ីសងចាញ់បញ្ចាំអស់មាន់ទាគោពពែសេះដំរីម៉ូតូស៊ីក្លូរថយន្តអស់ពីខ្លួន។ច្បាស់ជាទៅរករឿងប្រពន្ធកូនដើម្បីយកលុយមកលេងទៀតហើយ បើរកមិនបានច្បាស់ជាកើតនៅអំពើហិង្សាបើមិនដូច្នោះក៏អាចកើតចេញជា អំពើចោរកម្ម ចេះលួច ចេះប្លន់ដើម្បីរកប្រាក់យកមកលេងបន្តទៀត

ប្រជាពលរដ្ឋក្នុងភូមិព្រៃខ្លុង ឃុំអូរសារាយតែងតែមានភាពភ័យខ្លាចពីរឿងបទល្មើសល្បែងស៊ីសងដែលកើតមានអស់ទាំងនេះ។ប្រជាពលរដ្ឋនិងអ្នកសារព័ត៌មាន។សង្ស័យថាបទល្មើសល្បែងស៊ីសងទាំងអស់មានទាំងឡូតូមានទាំងមាន់អនឡាញនៅក្នុងឃុំអូរសារាយនេះ ប្រហែលជាឆ្នាំងបាយឬក៏ឆ្នាំបបៗរបស់លោកមេឃុំ។ក៏ដូចជាលោកមេប៉ុស្តិ និងលោកមេឃុំអូរសារាយហើយមើលទៅ។
បានជាលោកទាំងពីរមិនហ៊ានមានប្រធានការក្នុងការចុះបង្ក្រាបនិងបិទទីតាំងអស់ទាំងនេះនោះឡើយ។តើឯណាទៅភូមិឃុំសុវត្ថិភាពនៅឯត្រង់ណាបើមន្ត្រីអាជ្ញាធរមួយចំនួនយកតម្រាប់តាមមន្ត្រីអាជ្ញាធរក្នុងឃុំអូរសារាយនោះ

ប្រជាពលរដ្ឋស្នើសុំទៅដល់
លោក កៅវគ្គស៊ែល. អភិបាលនៃគណៈអភិបាលស្រុកត្រាំកក់និងលោករសេនីយ៍ឯក.ឌុកធីយ៉ា.អធិការនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីជួយមានប្រធានការដាក់បទបញ្ជាដ៏មន្ត្រីថ្នាក់ក្រោម ជួយបង្ក្រាបរាល់ល្បែងស៊ីសងអស់ទាំងនេះផង ដើម្បីជាសេក្ដីសុខនិងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋទូទាំង ស្រុកត្រាំកក់ផងទាន.?

អង្គភាពសាររព័ត៌មាន អ៊ិន វ៉ាយ ខេ រង់ចាំទទួលព័ត៌មានពីគ្រប់មជ្ឈដ្ឋាននានាតាមរយៈលេខទូរស័ព្ទ 0974444452 សូមអរគុណ .។

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *