មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

គោយន្ត​ ក្របីយន្ដ​ សេះយន្ដ​ ដឹកព្រៃឈើខ្មែរបានយ៉ាង​រលូន

កំពង់ធំ៖ តាមប្រភពបានអោយដឹងថា មានបទល្មើសព្រៃឈើដែលដឹកចេញពីរព្រៃអង់តែន នៅក្នុងឃុំក្រយារ ស្រុកសន្ទុក ខេត្តកំពង់ធំ កំពង់តែកើតឡើងយ៉ាងពេញបន្ទុកមិនដែលឃើញមានមន្រ្តីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើដែលឈរជើងប្រចាំការនៅតំបន់នោះបង្ក្រាប់បានម្ដងណាឡើយ ទោះបីនៅតំបន់នេះបានចំណាយលុយជាច្រើន រយលានដុលាពីរប្រទេសកូរេដើម្បីរក្សាតំបន់ព្រៃនេះទុកធ្វើជាកំរោងរ៉េតបូរកដោយ។តែផ្ទុយទៅវិញបទល្មើសទាំងអស់នេះត្រូវបានគេដឹកចេញតាមរទះក្របី និងគោយន្តកន្ត្រៃ យ៉ាងគក្រិកគក្រេង ហើយមន្ត្រីពាក់ព័ន្ធឈរ ជើងប្រចាំការនៅតំបន់នោះបានត្រឹមតែទទួលយកលុយ ជាថ្នូរក្នុងការសូកប៉ានដើម្បីដឹកឈើចេញតែប៉ុន្នោះ។

តែបើលោក យួស បញ្ញារិទ្ធ ដែលជាអភិបាលស្រុកសន្ទុកវិញប្រហែលជាលោកមិនបានដឹងទេនៅក្នុងរឿងនេះ ឬមួយលោកដឹងហើយបែជាធ្វើមិនឃើញ បាន ជាមិនមានចំណាត់ការ នៅក្នុងនាមលោកជាគណបញ្ជារការឯកភាពស្រុកមានសិទ្ធគ្រប់គ្រាន់។ តែបើរឿងអ្នកសារព័ត៌មាននិងអង្គការសង្គមស៉ីវិលដែលធ្វើការពាក់ព័ន្ធនៅរឿងព្រៃឈើលោកបញ្ជារអោយ ប៉ូលីស ប៉េអ៉ឹមតាមចាប់ខ្លួនដោយយកលេសចោទប្រកាន់ពីរបទគំរាមយកប្រាក់ និងដាក់កុងត្រូលជជុះ។ ទូរទស្សន៍ NYK មិនអាចសុំការបំភ្លឺពីមន្រ្តីពាក់ព័ន្ធទេគិតត្រឹមថ្ងៃនេះ។/

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *