មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

បន្ទាប់​ពី​បទ «ទឹក​ភ្នែក​ខ្ទើយ» ពេល​នេះ ផលិត​កម្ម​បុត្រា​​ចេញ​បទ «ទឹកភ្នែក Tom Boy» បង្ហាញពីស្រីស្រឡាញ់ស្រីដូចគ្នា!

(ភ្នំពេញ)៖ ដើម្បីបម្រើអារម្មណ៍ទស្សនិកជន អ្នកគាំទ្រផលិតកម្ម «បុត្រាភាពយន្ត» ថ្មីៗនេះ បានជ្រើសនិពន្ធបទចម្រៀងថ្មី បែបមនោសញ្ជេតនា គឺបទ «ទឹកភ្នែក Tom Boy» ដែលជាបទបន្តភាគ ពីបទដែលល្បីរបស់លោក អាន វីសាល គឺបទ «ទឹកភ្នែកខ្ទើយ» ខណៈដែលបទថ្មីនេះ បង្ហាញពីចរិត របស់មនុស្សស្រីស្រឡាញ់ស្រីដូចគ្នា ដែលនៅក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ ក៏មានមនុស្សប្រភេទនេះ ច្រើនដែរ។

បទ «ទឹកភ្នែក Tom Boy» គឺជាការនិពន្ធទំនុកច្រៀងដោយ Jasmine និងសម្រួលបទភ្លេង ដោយលោក ឈុន សុដារិន្ទ ហើយច្រៀងដោយតារាចម្រៀង អ្នកនាង ឃិត សំម៉ាលីស ដែលជាម្ចាស់ផលិតកម្ម ខណៈដែលបទនេះ ចេញមិនទាន់បានប៉ុន្មានថ្ងៃផង គឺមានចំនួន Like និង Share រាប់ពាន់នាក់ទៅហើយ។

ដើម្បីជ្រាបច្បាស់ថាបទ «ទឹកភ្នែក Tom Boy» ប្លែក និងគួរឲ្យចាប់អារម្មណ៍បែបណាខ្លះ សូមទស្សនាកំសាន្ត ទាំងអស់គ្នា៖

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *