មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

សង្វៀនជល់មាន់ដ៏ធំចល័តពីរឃុំគឺឃុំបឹងខ្យាង និងឃុំ ព្រែកស្លែង ជាប់ព្រំប្រទល់ឃុំពត់សរ ស្រុកបាទី ដែលម្ចាស់បើកឈ្មោះ ស៊ុយ បើកលេងយ៉ាងគគ្រឹកគគ្រេងដោយគ្មានការរំខានស្ថាប័នពាក់ព័ន្ធណាមួយឡើយ ?


ខេត្តកណ្តាល ស្រុកកណ្តាលស្ទឹង  ៖ ប្រជាពលរដ្ធនិងមន្ដ្រីមួយចំនួនបានបង្ហើបឲ្យដឹងថាទីតាំងល្បែងស៊ីសងនិងសង្វៀនបញ្ជាល់មាន់ដ៏ធំមួយកន្លែងស្ថិតនៅចល័ត២ឃុំ គឺឃុំ បឹងខ្យាង និង ឃុំ ព្រែកស្លែង ជាប់ព្រំប្រទល់ឃុំពត់សរស្រុកបាទី ខេត្ត តាកែវ កំពុងបើកលេងភ្នាល់ដាក់លុយរាប់ពាក់ដុល្លា យ៉ាងសប្បាយអឺងកង អាជ្ញាធរសមត្ថកិច្ច មិនហ៊ានក្អកផង ចំណែក លោក គង់ សោភ័ណ្ឌ អភិបាលខេត្តនិងលោក ឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្ត និង លោកមេបញ្ជាការកងរាជអាវុធហត្ថ កណ្តាលមិនដែលចុះបង្ក្រាបឡើយខ្លាចចំរបស់អ្នកធំ។

ប្រជាពលរដ្ឋសូមបញ្ជាក់ថាទីតាំងល្បែងស៊ីសងសង្វៀនបញ្ជាល់មាន់មួយនេះនៅចល័តចំនុច២ឃុំគឺឃុំ បឹងខ្យាង និង ឃុំ ព្រែកស្លែង លេងតាមកំប៉ូតព្រៃជាប់ៗព្រំប្រទល់ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ  ។ ថ្មីៗនេះទីតាំងបញ្ជាល់មាន់ដ៍ធំមួយនេះបានបើកលេងជាយូមកហើយតែមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចុះសួរនាំម្ដងណាឡើយ តែផ្ទុយទៅវិញជារឿងមួយគេសង្កេតឃើញមាន សមត្ថកិច្ច ខ្លះមកចូលលេងដែល ធ្វើឲ្យបានបង់តម្លៃឲ្យសមត្ថកិច្ចទៅវិញ ។

ប្រជាពលរដ្ឋបានបន្តទៀតថា មិនតែប៉ុណ្ណោះពួកគាត់មានកា ព្រួយបារម្មណ៍ពីសុវត្តភាពសន្តិសុខសង្គមរឿងចោរលួចចោរ ប្លន់និង អំពើហឹង្សាដែលកើតចេញពីសកម្មភាពល្បែងស៊ីសង នេះតែម្ដង ។ ដូច្នេះប្រជាពលរដ្ឋសូមសំណូមពរទៅ លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និង លោក ឈឿន សុចិត្ត ស្នងការខេត្ត និងលោក មេបញ្ជាការកងរាជអាវុធហត្ថេខត្តកណ្តាល ជ្រាបជាព័ត៌មាន និង ដាក់មន្ត្រីរបស់លោកមក ត្រួតពិនិត្យមើលទីតាំងមាន់ជល់ និងបង្ក្រាបផងទាន! ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាដាច់ណាត់មួយឲ្យអភិបាលរាជធានី ខេត្ត ទូទាំង២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទទាំងអស់អោយខាងតែបាន។ សម្តេចតេជោហ៊ុនសែន បានបញ្ជាក់យ៉ាងច្បាស់ដាច់ណាត់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិននាំគ្នាទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមបាត់បង់តំណែងទៀតផង។

បងប្អូនប្រជាពលរដ្ឋសូមដល់លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈ អភិបាល ខេត្ត និង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្ត និងលោកមេបញ្ជា ការកងរាជអាវុហត្ថ ខេត្ត កណ្តាល ចុះបង្ក្រាបផងទា៕ដោយ៖​NYKnews

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *