មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

តើលោក សាន្ត សុវិជ្ជា មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរ និង មេឈ្មួញឈើឈ្មោះ មុន្នី ដែលជាមេឈ្មួញឈើដុះស្លែត្រូវជាបងប្អូន ឬ មួយជាភាគហ៊ុនទើបបានជាលោកមិនហ៊ានបង្ក្រាប?

 

ខេត្តក្រចេះ ស្រុក សំបូរ ៖ សកម្មភាពក្នុងការដឹកជញ្ជូនឈើយ៉ាងប្រសេចប្រសាចនៅក្នុងទឹកដីស្រុកសំបូរ ខេត្តក្រចេះ ចេញពីក្នុងដែនព្រៃឡងកំពុងតែកក្រើកឡើងយ៉ាងខ្លាំងក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ មិនថាមុនឬក្រោយចូលឆ្នាំនោះទេ ខណះលោក សាន្ត សុវិជ្ជា ដេកលក់ ។

គេសង្កេតឃើញ សកម្មភាពបែបនេះហាក់បីដូចជាមិនមានការបង្ក្រាបឬទប់ស្កាត់ពីលោក សាន្ត សុវិជ្ជា មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរបានម្តងណាឡើយបើទោះបីជាមានក្រុមអ្នកសារព័ត៌មានធ្លាប់បានរាយការណ៍ជូនលោកយ៉ាងណាក៍ដោយ។

ជាក់ស្តែងក្នុងពេលថ្មីៗនេះសកម្មភាពដឹកឈើទាំងយប់ទាំងថ្ងៃដែលគេស្គាល់យ៉ាងច្បាស់ថាជាឈើរបស់មេឈ្មួញដុះស្លែចាស់វស្សារម្នាក់ឈ្មោះលោក មុន្នី បានដឹកក្នុងទឹកដីរបស់ខ្លួនយ៉ាងណាក៏ដោយក៏លោកនៅតែធ្វើមិនដឹងមិនលឺដដែលបើទោះបីជាលោកដាក់ពង្រាយកូនចៅក្រោមឱវ៉ាទអោយនៅ  តាមច្រកដឹកជញ្ជូនឈើយ៉ាងណាក៏ដោយដូចជានៅស្រែភ្នី ឃុំកំពង់ចាមស្រុកសំបូរខេត្តក្រចេះដែលជាប្រភពដើមនៃកាចេញឈើក៏មានកូនចៅរបស់លោកនៅទីនោះផងដែរ មិនដឹងថាលោកដាក់ពង្រាយកូនចៅឲ្យនៅចាំមើលផ្លូវឲ្យមេឈ្មួញឈ្មោះ មុន្នី ឬ មួយយ៉ាងណានោះទេ ? ។

មហាជនឆ្ងល់ថាតាំងពីលោក សាន្ត សុវិជ្ជា ឡើងមកកាន់ធ្វើជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកសំបូរមកពួកគាត់មិនដែលឃើញលោកបង្ក្រាបបានបទល្មើសដឹកជញ្ជូនឈើនៅត្រើយខាងលិចនេះបានម្តងណាឡើយជាក់ស្តែងដូចជាលោកមុន្នីជាដើមដឹកចេញម្តងៗមានពីរឬបីឡានទាំងយប់ទាំងថ្ងៃយ៉ាងណាក៏ដោយ ឬមួយក៏លោកមានភាគហ៊ុនឬក៍ត្រូវជាបងប្អូន?។

ប្រជាពលរដ្ឋសំណូមពរដល់លោកសាន្ត ប៊ុនថាន មេបញ្ជាការកងរាជវត្ថខេត្តក្រចេះ មេត្តាជួយដុះក្អែល និង ស៊ើបអង្កេតដល់ករណីភាពធូរលុងរបស់លោក សាន្ត សុវិជ្ជា មេបញ្ជារការកងរាជអាវុធហត្ថស្រុកសំបូរ និង ការដឹកចេញដោយសេរីរបស់មេឈ្មួញដុះស្លែរចាស់វស្សាឈ្មោះមុន្នី នេះផងទាន ៕ ដោយ៖ NYK003

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *