មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ឈ្មួញជើងខ្លាំងឈ្មោះ មុន្នី នៅតែបន្តសម្រុកធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ស្រុកសំបូរ ?( វគ្គ១ )

 

ខេត្តក្រចេះ៖ មេឈ្មួញដឹកឈើជាងខ្លាំងឈ្មោះ មុន្នី ដែលនរណាៗក៏គេស្គាល់ថាជាឈ្មួញដឹកឈើជើងខ្លាំងម្នាក់ក្នុងចំណោមជើងខ្លាំងច្រើននាក់  កំពុងតែសំរុកដឹកឈើយ៉ាងពេញបន្ទុកទាំងថ្ងៃទាំងយប់ដោយគ្មានញញើតនឹងច្បាប់សមត្ថកិច្ចអ្វីទាំងអស់ នេះបើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ប្រភពបានឲ្យដឹងទៀតថាបើគ្មានការបើកដៃពីលោក សាំង សុខន នាយកដែនជម្រកសត្វព្រៃឡង់ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃឡង់ ចូលទៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានទេ។ ចំណែកលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ ស្រុក សំបូរ ខេត្តក្រចេះ យ៉ាងគគ្រឹកគគ្រេង។

ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ មុន្នី និងឈ្មួញច្រើននាក់ទៀត កំពុងបន្ត សកម្មភាពដឹកជញ្ជូនឈើពីតំបន់ដែនជម្រកសត្វព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ យ៉ាងរាលដាល ។ ក្នុងនោះឈ្មួញឈ្មោះ​ មុន្នី បានធ្វើសកម្មភាពខ្លាំងក្លាជាងគេ ព្រោះឈ្មួញម្នាក់់នេះមានខ្នងបង្អែករឹងមាំ ក្នុងខេត្តក្រចេះចាំជួយការពារគ្រប់ពេលវេលា។

ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ ស្រុកសំបូរ ខេត្តក្រចេះ ត្រូវប្រឈមនឹងសេចក្ដីវិនាស ព្រោះលោក សាំង សុខន នាយកតំបន់ដែនជម្រកសត្វព្រៃឡង់ និងសមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងប្រមូលលុយយ៉ាងសុខស្រួល។

ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក វ៉ា​ ថន អភិបាលខេត្តក្រចេះ ចាត់វិធានការទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃឡង់ឲ្យបានឆាប់ និងប្រកបដោយប្រសិទ្ធភាព។ ដោយហេតុថាបច្ចុប្បន្នលោក សាំង សុខន នាយកតំបន់ដែនជំរកសត្វព្រៃឡង់ បើកដៃឲ្យឈ្មួញចូលកាត់រំលំអារច្រៀកឈើដឹកចេញពីព្រៃយ៉ាងគំហុក ហើយលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បណ្ដោយឲ្យលោក សាំង សុខន ធ្វើអ្វីតាមអំពើចិត្ត។ លើសនេះទៅទៀតលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោកស្នងការនគរបាលខេត្តក្រចេះ មិនចាត់វិធានការក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ទាល់តែសោះ៕ដោយ៖ NYKews

(សកម្មភាពដឹកឈើរបស់លោក មុន្នី ជាក់ស្ដែងកាលពីយប់ថ្ងៃទី 11 ឈានចូលថ្ងៃទី 12 ខែមេសាយប់មិញនេះ)

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *