មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ខ្សឹបៗកុំឲ្យគេដឹង៖ ឈ្មួញជួញឈើល្បីឈ្មោះ ដែលអះអាងខ្លួនជាប្អូនថ្លៃចៅហ្វាយខេត្តក្រចេះ ចេញរកស៊ីឈើឡើងវិញ ក្រោយស្ងប់ស្ងាត់មួយរយៈ ?( វគ្គ១)

ខេត្តក្រចេះ៖  ឈ្មួញជួញឈើល្បីឈ្មោះនៅខេត្តក្រចេះ និងអះអាងខ្លួនឯងថាជាប្អូនថ្លៃចៅហ្វាយខេត្តក្រចេះ ឈ្មោះ ធា ដែលបានបាត់មុខមួយរយៈបន្ទាប់ពីមានការចុះផ្សាយពីបណ្តាសារព័ត៌មានផ្សេងៗពីសកម្មភាពប្រព្រឹត្តិបទល្មើសជួញឈើខុសច្បាប់នៅស្រុកសំបូរ និងស្រុកព្រែកប្រសបនោះ ពេលនេះ ចាប់ផ្តើមលួចធ្វើសកម្មភាពរបស់ខ្លួនឡើងវិញហើយ…។

ឈ្មួញជួញឈើឈ្មោះ (ធា) ដែលសមត្ថកិច្ចខេត្តក្រចេះមួយចំនួនធំ មិនហ៊ានក្អកគ្រហែមព្រោះតែដឹងថា ជាប្អូនថ្លៃចៅហ្វាយខេត្តក្រចេះនោះ បានធ្វើសកម្មភាពអាជីវកម្មជួញឈើកក្រើកឡើងវិញ ដោយបានទាក់ទងក្រុមគោយន្តកន្ត្រៃដឹកឈើចេញពីតំបន់ព្រៃឡង់ភ្នំជី ស្ថិតក្នុងភូមិសាស្ត្រស្រុកសំបូរជាប់ព្រំប្រទល់ជាមួយខេត្តកំពង់ធំ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ដឹកយកទៅលក់នៅស្រុកស្ទឹងត្រង់ និងនៅតាមបណ្តាខេត្តមួយចំនួនទៀត។ ប្រភពកៀកជិតនឹងឈ្មួញឈ្មោះ ធា បានឱ្យដឹងថា សកម្មភាពអាជីវកម្មជួញឈើកក្រើកឡើងវិញនេះ ចាប់ផ្តើមតាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មកម្ល៉េះ​ ដោយមានម្ចាស់គោយន្តកន្ត្រៃម្នាក់ឈ្មោះ ម៉ា នី បានដឹកជញ្ជូនឈើឱ្យឈ្មួញឈ្មោះ(ធា)នោះឆ្លងទន្លេនៅត្រើយខាងលិច ដើម្បីយកទៅលក់នៅស្រុកស្ទឹងត្រង់ តាមរយៈរថយន្តស៊ាំយ៉ុងកែច្នៃ។

ប្រភពខាងលើបន្តថា ឈ្មោះ ធា មេឈ្មួញឈើជើងខ្លាំងម្នាក់នេះធ្លាប់បានផ្អាកសកម្មភាពមួយរយះធំ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកពេលនេះ ស្រាប់តែលេចឮថា ឈ្មួញជួញឈើឈ្មោះ ធា ចាប់ដំណើរការវិញតាំងពាក់កណ្តាលខែ មីនា មកម្ល៉េះ ឈ្មួញឈ្មោះ ធា បានធ្វើដំណើរចេញមកពីទឹកដីស្រុកសំបូរត្រើយខាងលិច ឆ្លងកាត់ស្រុកព្រែកប្រសព្វ ឆ្ពោះទៅខេត្តកំពង់ចាមដើម្បីរត់ការចេញឈើឡើងវិញ ដោយបានទាក់ទងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមបណ្តាយផ្លូវឆ្លងកាត់ទាំងអស់ ដោយបានបង់ប្រាក់ជូនមន្ត្រីជំនាញទាំងនោះប្រចាំខែ ជាថ្នូរនឹងការធ្វើអាជីវកម្មជួញដូរឈើឡើងវិញ និងទទួលបានភ្លើងខៀវពីមន្ត្រីជំនាញពាក់ព័ន្ធទាំងនោះ បានជាឈ្មួញឈ្មោះ ធា សាកល្បងដឹកឈើចេញនៅយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែ មេសា មិញនេះតែម្ដង ។

ប្រភពដដែលបន្តថា ដោយសារតែឈ្មួញឈ្មោះ ធា យកឈ្មោះបងថ្លៃជាចៅហ្វាយខេត្តមកធ្វើជាខ្នងបង្អែក ទើបមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ផ្តល់ភាពងាយស្រួលដល់ជននេះ បំផ្លាញធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ភ្នំជី បានយ៉ាងរលូន ដោយមិនខ្វាយខ្វល់ដល់មុខមាត់បងថ្លៃខ្លួនឡើយ។ ជាងនេះផងដែរ ឈ្មួញឈ្មោះ ធា នោះ ហាក់មិនកោតញញើតនឹងបទបញ្ជាក្ដៅរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបានប្រកាសដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឹងម៉ាត់ ចំពោះការបង្ក្រាបបទល្មើសព្រៃឈើដោយគ្មានការលើកលែង ទោះបីអ្នកប្រព្រឹត្តនោះជាអ្នកមាន អ្នកក្រ អ្នកតូច ឬអ្នកធំ ខណៈកន្លងមកងរាជអាវុធហត្ថខេត្តក្រចេះ ធ្លាប់បានដុតកម្ទេចចោលរថយន្ដសាំយ៉ុងកែច្នៃ០២គ្រឿងរបស់ឈ្មួញរូបនេះ ម្ដងរួចមកហើយក៏ដោយ..៕ ដោយ៖ NYKnews

 

 

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *