មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

បែកធ្លាយ ! ជញ្ជីងថ្លឹងរថយន្តនៅភូមិ ឃ្លាំងសម្បត្តិ ឃុំ ពត់សរ ស្រុក បាទី ថ្លឹងតែលុយ ? វគ្គ១


ខេត្តតាកែវ ៖ ក្រុមអ្នកដឹកដីនិងដឹកទំនិញធ្ងន់ៗតាមរថយន្តធំៗបានបង្ហើបឲ្យដឹងថា ស្ថានីយជញ្ជីងថ្លឹងទម្ងន់រថយន្តដឹកផ្ទុកលើសទម្ងន់កំណត់ នៅលើកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅភូមិ ឃ្លាំងសម្បត្តិ ឃុំ ពត់សរ ស្រុក បាទី ខេត្ត តាកែវ ហាក់បីដូចជាបង្កើតឡើងដើម្បី ប្រមូល ផលប្រយោជន៍តែប៉ុណ្ណោះមិនគិតពីផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋឡើយ។

ការលើកឡើងបែបនេះគឺដោយសារគេសង្កេតឃើញថា មានរថយន្តយីឌុបធំៗដឹកជញ្ជូនសម្ភារនិងទំនិញផ្សេងៗ ឆ្លងកាត់ទៅ បានដោយរលូន ពោលគឺមិនហ៊ានត្រួតពិនិត្យឬថ្លឹងទម្ងន់រថយន្តនោះឡើយពេលទៅដល់ស្នាក់ការស្ថានីយជញ្ជីងខាងលើ គឺម្ចាស់រថយន្តគ្រាន់តែចុះទៅជួបមន្ត្រីជំនាញក្នុងការិយាល័យរួចហើយអាចបន្តដំណើរទៅមុខទៀតបានធម្មតា ។

ប្រជាពលរដ្ឋនៅស្រុក បាទី បានឲ្យដឹងថាក្នុងមួយយប់ៗគេសង្កេតឃើញរថយន្តយីឌុបធំៗជាច្រើនគ្រឿងដឹកផ្ទុកដែក និងសម្ភារទំនិញផ្សេងៗ ពេញព្រៀបមកពី តំបន់នានាឆ្លងកាត់ ស្រុក បាទី ឆ្ពោះទៅខេត្ត កណ្តាល និង រាជធានីភ្នំពេញ ដើម្បីបន្តទៅលក់នៅទីផ្សារ ។

ប្រភពពីក្រុមអ្នកបើករថយន្តដឹកដី និងដឹកទំនិញផ្សេងៗបានឲ្យដឹងដូចៗគ្នាថា រាល់ការដឹកជញ្ជូនក្នុងមួយជើងៗពួកគាត់ត្រូវចំណាយលុយកាកច្រើន បង់តាមជញ្ជីងផង  ពិសេសនៅតាមស្ថានីយជញ្ជីងនីមួយៗបើបង់តាមមនោ សញ្ចេតនាបង់ចាប់ពី១ម៉ឹន ទៅ ៥ម៉ឺនទៅ៨ម៉ឺនរៀល ប៉ុណ្ណោះ ហើយបើគេថ្លឹងរកឃើញថាផ្ទុកលើសទម្ងន់វិញគឺគេតម្រូវបង់ផាកពិន័យមួយ គុណនឹងពីរឯណោះ ? ។

ជាមួយនឹងសកម្មភាពនៃការដឹកជញ្ជូនដែក ដី និងទំនិញផ្សេងៗត្រូវបានគេដឹង ថា មានកាដឹកផ្ទុកលើសទម្ងន់ដែលច្បាប់បានកំណត់ តែគេសង្កេតឃើញការអនុវត្តច្បាប់របស់មន្ត្រីជំនាញស្នាក់ការស្ថានីយជញ្ជីងមួយនេះហាក់មានសភាពធូររលុង ។

ដោយឡែកលោក ជា ហុង ប្រធានស្ថានីយជញ្ជីងថ្លឹងទម្ងន់រថយន្ត ភ្នាក់ងារ អិន វ៉ាយ ខេ បានទំនាក់ទំនងសុំការបំភ្លឺតាមរយះទូរស័ព្ទ តែលោកមិនលើកទូរស័ព្ទ  ។
មហាជនបានរិះគន់ចំៗទៅ លោក ណុប នី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ថា បើនៅតែប៉ុន្តែបណ្ដោយធ្វើរបៀបនេះតទៅ ទៀតទោះបីប្រមុខរាជរដ្ឋាភិបាលចំណាយថវិការាប់សិបលានដុល្លារសម្រាប់ជួស ជុលផ្លូវក៏មិនគ្រាន់ដែរ បើប្រធានមន្ទីរមិន ខ្វល់បណ្ដោយឲ្យមន្ត្រីឈរយកតែលុយ ដូចក្នុងរូបនេះជាក់ស្តែង  ៕ ដោយ៖ NYKnews

 

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *