មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

វីវរហើយពេលនេះ ៖ ក្រុមឈ្មួញសំរុកដឹកធ្យុងខុសច្បាប់តាមច្រកអត្តរជាតិម៉ឺនជ័យទៅប្រេទេសវៀតណាម សមត្ថកិច្ចគ្មានការទប់ស្កាត់ ??


ខេត្តព្រៃវែង៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា មួយរយៈចុងក្រោយនេះកត់សម្គាល់ឃើញក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងចេញពីខេត្តនានាយកមកស្តុបទុកនៅ ភូមិត្រពាំងចក ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួចបន្តដឹកចេញទៅកាន់ប្រទេសវៀតណាម តាមច្រកអន្តរជាតិមុឺនជ័យ នៅពេលយប់យ៉ាងរលូនគ្មានមន្រ្តីជំនាញ ឬសមត្ថកិច្ចណាម្នាក់ចាត់វិធានការទប់ស្កាត់ និងបង្ក្រាបឡើយ ហើយករណីនេះត្រូវបានមហាជនដាក់ការសង្ស័យថា អាចមានការឃុបឃិតគ្នាជាប្រព័ន្ធ បើកដៃឲ្យក្រុមឈ្មួញនាំចេញជាថ្នូរទទួលបានផលប្រយោជន៍ក៏មិនដឹង។

ជាក់ស្តែងចាប់តាំងពីថ្ងៃទី០១-ទី០៥ ខែមេសា ឆ្នាំ២០២៣ មហាជនបានកត់សម្គាល់ឃើញឈ្មោះ ចាន់ រស្មី ដែលល្បីថាជាជើងខ្លាំងខាងរត់ការដឹកជញ្ជូនធ្យូងខុសច្បាប់យកទៅលក់នៅប្រទេសវៀត ណាម តាមច្រកអន្តរជាតិមុឺនជ័យ បានចេញមុខរត់ការ ដែលតាមប្រភពក្នុងមួយរថយន្តក្រុមឈ្មួញត្រូវចំណាយអស់ចាប់ពី ១២០០០០០រៀល (មួយលាន ម្ភៃមុឺនរៀល) ទៅ២០០០០០០រៀល (ពីរលានរៀល) ហើយសកម្មភាពនាំចេញធ្យូង គឺផ្តើមឡើងចាប់ពីម៉ោង ១១:00នាទីយប់ រហូតទល់ម៉ោង ៧:០០នាទីព្រឹក។

មានការលើកឡើងថា តើលោក វ៉ាន់ ពិសិដ្ឋ  ប្រធានស្នាក់ការច្រកអន្តរជាតិម៉ឺនជ័យ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិម៉ឺនជ័យ ព្រមទាំងលោកប្រធានការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិម៉ឺនជ័យ នាំគ្នាដេកលក់ ឬក៏មិនដឹង ទើបមិនឃើញពីសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀតណាមយ៉ាងដូច្នេះ?។
ចំណែក លោក រ័ត្ន  ចាន់ណា មេប៉េអឹមខេត្តត្បូងឃ្មុំ មិនទាន់មានចំណាត់ការបង្ក្រាបនៅឡើយទេ ជាពិសេសកម្លាំងអាវុធហត្ថលើកផ្ទៃប្រទេស លោក លី បុកសិដ្ឋ មន្រ្តីជំនាញគ្រប់ស្ថាប័នពាក់ព័ន្ធតាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ បានរក្សាភាពស្ងៀមស្ងាត់ ខណៈក្រុមឈ្មួញបានប្រើប្រាស់រថយន្តសាំយ៉ុងកែច្នៃ និងរថយន្តកែច្នៃជាច្រើនប្រភេទទៀតដឹកជញ្ជូនធ្យូងចេញទៅប្រទេសវៀត ណាមក្នុងមួយយប់ៗជាច្រើនគ្រឿង តែមិនឃើញលោក វ៉ាន ពិសិដ្ឋ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ និងនាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិម៉ឺនជ័យ ចាត់វិធានការទប់ស្កាត់សកម្មភាពដឹកជញ្ជូនធ្យូងឆ្លងដែនខុសច្បាប់នេះឡើយ។

មានការអំពាវនាវដល់ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តត្បូងឃ្មុំ គួរពិនិត្យពីភាពអសកម្មរបស់មន្ត្រីនៅតាមច្រកព្រំដែន និងជួយចាត់វិធានការទប់ស្កាត់នូវសកម្មភាពរត់ពន្ធធ្យូងខុសច្បាប់តាមច្រកព្រំដែនអន្តរជាតិមុឺនជ័យនេះផង ព្រោះវាជាដើមចមដែលបណ្តាលឲ្យមានការវិនាសអន្តរាយដល់ព្រៃឈើយ៉ាងធ្ងន់ធ្ងរបំផុត។

លោក ចាន់ រស្មី ក៏ដូចជាលោក វ៉ាន ពិសិដ្ឋ ប្រធានស្នាក់ការច្រកអន្តរជាតិមុឺនជ័យ និងនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិមុឺនជ័យ មិនអាចស្វែងរកសការបំភ្លឺបានទេ គិតត្រឹមថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ ព្រោះពុំមានលេខទូរស័ព្ទ។

ការិយាល័យនិពន្ធសារព៌តមាន nyk រង់ចាំការបកស្រាយបំភ្លឺរាំម៉ោងធ្វើការ តាមរយៈទូរស័ព្ទលេខ 097 428 4444 ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *