មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ចិនប្រញាប់បញ្ជូនកងទ័ពបន្ថែមចំនួន២៥០០០នាក់ទៅកាន់ព្រំដែនកូរ៉េខាងជើង និងដាក់ជាតិឲ្យស្ថិតក្នុងការប្រុងប្រយ័ត្នទូទាំងប្រទេស

ប៉េកាំង៖ចិនបានប្រញាប់បញ្ជូនកងទ័ព២៥០០០នាក់បន្ថែមទៀតឲ្យរៀបរបៀប សឹកនៅតាមព្រំដែនកូរ៉េខាងជើងនៅពេលប្រទេសកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នទូទាំងប្រទេសនៅចំពេលភាពតានតឹងរវាងកូរ៉េខាងជើងនិងអាមេរិក កំពុងឡើងកម្តៅ។

 

ទីភ្នាក់ងារ សារព័ត៌មានUPI បានរាយការណ៍ថាយុទ្ធភូមិភាគទាំង៥ តំបន់របស់ចិនត្រូវបានបញ្ជាដោយទីក្រុងប៉េកាំងឲ្យត្រៀមខ្លួនសម្រាប់លទ្ធភាពកើតមានជម្លោះនៅតាមព្រំដែនជាមួយកូរ៉េខាងជើងរបស់លោក គឹម ជុងអ៊ុន។ កងពលតូចថ្មើរជើងយន្តសាស្ត្រនិងអាវុធាគាររបស់ចិននៅខេត្តហ្សេនដុង និងយូណាន ត្រូវបានទទួលបញ្ជាមុនគេ។

 

កងទ័ពចិនត្រូវបានដាក់ពង្រាយទៅដល់ឧបទ្វីបកូរ៉េ។ចិនបានបញ្ជូនកងទ័ពចំនួន១៥០០០០នាក់ទៅកាន់ព្រំដែនកូរ៉េខាងជើងកាលពីអាទិត្យ។អាមេរិកនិងកូរ៉េខាងត្បូងបានធ្វើសមយុទ្ធរួមគ្នាជុំវិញឧបទ្វីបកូរ៉េ។
នាវាផ្ទុកយន្តហោះចម្បាំង USSCarlVinson ត្រូវបានដាក់ពង្រាយនៅឧបទ្វីបកូរ៉េជាការបង្ហាញកម្លាំងសាច់ដុំដាក់ទីក្រុងព្យូងយ៉ាងដែលបានសាកល្បអាវុធនុយក្លេអ៊ែរ និងមីស៊ីល។

លោកប្រធានាធិបតីស៊ីជិនពីងបានប្រាប់លោកដូណាល់ត្រាំថាចិនត្រូវការដំណោះស្រាយសន្តិភាពអំពីបញ្ហាកូរ៉េខាងជើង។កូរ៉េខាងជើងត្រៀមបាញ់សាកល្បងអាវុធក្លេអ៊ែរលើទី៦។/

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *