មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

អាជ្ញាធរនិងសមត្ថកិច្ច ស្រុក ទ្រាំង ខេត្ត តាកែវ សង្ស័យត្រូវថ្នាំសណ្តំរបស់មេបនល្បែងស៊ីសងមាន់ជល់អនឡាញក្រុមប៉ាអាចឺយ(ក្រុម១៦៨)អស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ! ???

ខេត្តតាកែវ ៖ ល្បែងជល់មាន់អនឡាញតាមកុំព្យូទ័រ១កន្លែងស្ថិតក្នុងភូមិ ត្នោតជុំ ឃុំ សំបួរ ស្រុកទ្រាំង ខេត្ត តាកែវ ដែលមានមេក្រុមឈ្មោះប៉ាអាចឺយ(ក្រុម១៦៨) កំពុងតែបើកលួចលេងយ៉ាងអនាធិបតេយ្យ គ្មានការបង្រ្កាប និងទប់ស្កាត់ ពីអាជ្ញាធរឡើយ សង្ស័យទុកជាឆ្នាំងបាយហើយមើលទៅ ។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងបនល្បែងមាន់ជល់អនឡាញដែលមានក្រុមឈ្មោះប៉ាអាចឺយនេះ(ក្រុម១៦៨)មានក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងកុះករ និងមានអ្នកចាក់ចាញ់ឈ្នះរាប់រយរាប់ពាន់ដូល្លារឯណោះ ។

មហាជនបានសំណូមពរទៅដល់លោក ឈាង ផាណារ៉ា ស្នងការខេត្ត និងលោក អ៊ូច ភា ចៅហ្វាយខេត្ត តាកែវ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់អនឡាញ ១កន្លែង ស្ថិតនៅក្នុងភូមិសាស្រ្តភូមិត្នោត(ក្រុមអាចឺយ ១៦៨) ឃុំ សំបួរ ស្រុក ទ្រាំង ខេត្ត តាកែវ នេះផងកុំទុកឲ្យកើតមានបើកលេងលួចលាក់យ៉ាងអនាធិបតេយ្យ ដោយគ្មានការំខានដល់សមត្ថកិច្ចស្រុកទ្រាំងបន្តិចសោះអញ្ចឹង ។

ក្នុងនោះគេសង្កេតឃើញអស់លោកអាជ្ញាធរនិងសមត្ថកិច្ច ស្រុក ទ្រាំង បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន ស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសង នៅទូទាំងរាជធានីខេត្ត ពិសេសមិនអនុវត្តន៌នូវគោលនយោបាយភូមិឃុំ មានសុវត្ថភាពរបស់ក្រសួងមហាផ្ទៃទៀតផង ។

សូមជម្រាបថា៖ នៅថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។

មាន់ជល់អនឡាញខាងលើនេះ មហាជនបានដាក់ការសង្ស័យថា អស់លោកអាជ្ញាធរនិងសមត្ថកិច្ចស្រុក ទ្រាំង អាចត្រូវថ្នាំសណ្តំពីមេបនល្បែងស៊ីសងមាន់ជល់អនឡាញខាងលើនេះអស់ហើយទេដឹង ទើបនាំគ្នារក្សាភាពស្ងៀមស្ងាត់ផ្គើននិងបទបញ្ជារបស់សម្តេចតេជោ និង ក្រសួងមហាផ្ទៃ ៕ ដោយ៖ NYKnews

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *