ខេត្តក្រចេះ÷នគរបាលព្រហ្មទណ្ឌបានស្រាវជ្រាវបំបែកសំណុំរឿងករណីបាញ់ប្រហារមកលើព្រះសង្ឃជាព្រះចៅអធិការវត្តមួយអង្គនៅតំបន់ដាច់ស្រយ៉ាលក្នុងស្រុកឆ្លូង បណ្តាលអោយអនិច្ចកម្មភ្លាមៗនៅក្បែកុដិក្នុងនោះមានជន3នាក់ក្នុងចំណោមបក្ខពួក4នាក់ត្រូវបានចាប់ខត់ខ្លួនបន្ទប់ពីបង្កហេតុបាន2ថ្ងៃក្រោយមក។
ក្រោយពីរចាប់ឃាត់ខ្លួននិងសាកសួររួចមកនៅរសៀលថ្ងៃទី13ខែមេសា2017 នគរបាលបានបង្ហាញជនសង្ស័យទាំង3នាក់ដែលត្រូវបានចាប់ខ្លួននោះមាន÷ ទី1 ឈ្មោះ សៀង ប៊ុនលី ហៅឌឿនអាយុ45ឆ្នាំជាអ្នកបើករថយន្ត ទី2ឈ្មោះ ធឿន លួត អាយុ35ឆ្នាំនិងទី3 ឈ្មោះ ប្រាក់ ប្រឹម អាយុ65ឆ្នាំ ជនសង្ស័យ ទាំង3នាក់រស់នៅ ឃុំស្វាយជ្រះស្រុកស្នួល ខេត្តក្រចេះ។
ការស្រាវជ្រាវចាប់ខ្លួនជនទាំង3នាក់នោះ ក្រោយពីរពួកគេនិងបក្សពួកម្នាក់ទៀតដែលកំពុងរត់គេចខ្លួនបានបាញ់ប្រហារព្រះអង្គព្រះនាម សុង ស៊ីថា ហៅចាប មានព្រះជន្ម48 ព្រះវស្សា ត្រូវបានក្រុមជនប្រដាប់អាវុធបាញ់ប្រហារមកលើព្រះតេចគុណ បណ្តាលឲុយត្រូវចំព្រះកេស កាលពីរយប់ថ្ងៃទី8ខែមេសាកន្លងទៅនេះ។ដោយ៖ សុខខូន( NYK TV)