មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ឯកឧត្តម កែប ពៅ គោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា

ខេត្តកំពង់ឆ្នាំង៖ នៅក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ គ.ស ២០១៧នេះ ឯកឧត្ដម កែវ ពៅ ទីប្រឹក្សា សម្ដេចក្រឡាហោម ស ខេង និងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆាំង និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោម ឱវាទទាំងអស់

សូមគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តរួមចំណែក​ដឹកនាំប្រ​ទេសកម្ពុជា ឈានឆ្ពោះទៅភាពសម្បូរសប្បាយ រុងរឿងជារៀងរហូតតទៅ។

ឆ្លៀតឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិ ទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ព្រះនាម កិមិរាទេវី សូមប្រោះព្រំប្រសិទ្ធពរជូន សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមប្រកបដោយ ពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពី ឯកឧត្ដម កែវ ពៅ ទីប្រឹក្សា
សម្ដេចក្រឡាហោម ស ខេង និង ជាប្រធានមន្ទីរ
សាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំនិងលោកជំទាវព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់៖

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *