តើដីព្រៃលិចទឹកជាជំម្រកមច្ឆាជាតិ ហើយត្រូវជាដីតំបន់ ប្រើប្រាស់ច្រើនយ៉ាងដងពែង ដែលគ្រប់គ្រងដោយបរិស្ថាន
ស្ថិតនៅក្នុង ភូមិអណ្តូងទឹក ឃុំអណ្ដូងទឹកស្រុកបុទុមសាគរខេត្តកោះកុង
ពេលនេះត្រូវអ្នកមានលុយនឹងអំណាចយកអាចម៍ដីចាក់លប់អស់ជាច្រើនហត្តា
ហើយដីនោះមិនទាន់បានកាត់ឃ្វាលចេញពីព្រះរាជក្រិត្យនៅឡើយទេ ក៍ប៉ុន្តែដីនេះត្រូវបានអ្នកមានលុយមាននឹង អំណាចកំពុងតែចាក់ដីលប់ហើយ មិនដឹង ថាអាជ្ញាធរបានដឹងដែរឬមួយយ៉ាងណានោះទេ ? ។
តើលោកថានដែលជាមន្ត្រីបរិស្ថាន ស្រុកស្រែអំបិលជាអ្នកគ្រប់គ្រងតំបន់ ប្រើប្រាស់ច្រើនយ៉ាងដងពែងនោះបានដឹងហើយឬនៅ ឬមួយដឹងហើយធ្វើជាមិនដឹងឫរងចាំអោយគេចាក់ដីនេះពេញសិនហើយបានឆ្លើយថាមិនបានដឹង
ពាក់ព័ន្ធនឹងការចាក់ដីលុបព្រៃលិចទឹក
ដែលសម្បូរទៅដោយជីវៈចម្រុះមកពងកូនដើម្បីបន្តពូជខាងលើអ្នកសារព័ត៌មានយើងបានទាក់ទងទៅលោកថានជាមន្ត្រីបរិស្ថានតាមប្រព័ន្ធតេឡេក្រាម នៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ២០២១នេះលោកបានចូលមើលហើយ លោកក៍ឆ្លើយតបមកវិញថា បានទទួល៕
អ្នកសារព័ត៌មានយើងបានទាក់ទងទៅលោក ប៊ូ វាស្នា ហៅ វ៉ិត ជាប្រធាមន្ទីរ៉ែនឹងថាមពលស្រុកបូទុមសាគរនៅរសៀលថ្ងៃទី ១៩ ខែកុម្ភៈឆ្នាំ២០២១នេះប្រព័ន្ធតេឡេក្រាមលោកបានចូលមើលហើយតែលោកមិនបានឆ្លើយតបមកវិញនោះទេ៕
ចំណែក លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរបានប្រាប់អ្នកសាព័ត៌មាន យើងតាមទូរស័ព្ទ ថាលោកមិនទាន់បានដឹងច្បាស់នោះទេរឿងនឹងលោករវល់ទៅប្រជំុហើយលោកបានបន្តទៀតថាដីនោះក្រុមប្រជាពលរដ្ឋរស់នៅហើយគេសុំច្បាប់អនុញ្ញាតចាក់ដីម្ដងមួយពាន់ម៉ែតការរ៉េពីព្រោះថ្នាក់ស្រុកគេអនុញ្ញាតប៉ុន្នឹងព្រោះប្រជាពលរដ្ឋរស់នៅកន្លែងនឹងហើយលោកបានបន្តទៀតថាមិនមែនជាតំបន់ការពារមែនទែននោះទេគ្រាន់តែមានឈ្មោះថាដីតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែងនេះគ្រាន់តែមានឈ្មោះអញ្ចឹងទេ ក៍ប៉ុន្តែកន្លែងនោះមានប្រជាពលរដ្ឋរស់នៅពេញកនឹងទេ។
ប្រភពពីប្រជាពលរដ្ឋក៏ដូចជាមហាជន ទូទៅ បានសំណូមពរទៅដល់ លោក ហ៊ុនម៉ារ៉ា ឌី ជាប្រធានមន្ទីបរិស្ថានខេត្តកោះកុងជាពីសេសនោះគឺ លោកជំទាវមិនាប៊ូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុងសូមលោកជំទាវជួយពិនិត្យមើលនឹងចាត់វិធានការទៅលើ ក្រុមអ្នកចាក់ដីលប់ព្រៃលិចទឹក
ដែលជាជម្រកក្ដាមបង្កងបង្គាមឹកជាជ្រកដើម្បីបន្តពូជ នឹង សម្បូរទៅដោយជីវៈចម្រុះផ្សេងៗមកពងកូនដើម្បីបន្តពូជ
ពេលនេះត្រូបាន អ្នកមានលុយនឹងមានអំណាចយកអាចម៍ដីមកចាក់ជិតអស់ហើយបើមិនមានវិធានការទប់ស្កាត់នោះទេពិតជារលាយមិនខាន។
ដោយ មាឃ សុខា