មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

វីវរហើយ បង្រ្កាបបានតែបន្តិច ស្រាប់បើកលេងវិញ សង្វៀជល់មាន់នៅភូមិគោហ៊េ ម្ចាស់សង្វៀនជល់មាន់រត់ការបានហើយ,,,

(កំពង់ចាម)៖ ពិតជាមិនធម្មតាមែន កន្លែងសង្វៀនជល់មាន់និងអាប៉ោងកំពុងបើកលេងយ៉ាងគឃ្លើន សង្ស័យអាជ្ញាធរមានសមត្ថកិច្ចបើកភ្លើងខៀវទើបលេងបានយ៉ាងរលូន។

នៅចំណុចផ្លូវចូលស្ពានទី២៣ទៅក្នុងប្រហែល១គីម៉ែត្រ កន្លែងទំនប់ស្រង៉ែ ភូមិគោហ៊េជើង ឃុំព្រៃគុយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលលាក់កំបាំងបំផុតពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ។

ទីតាំងសង្វៀនជល់មាន់និងអាប៉ោងនេះអាចបើកលេងបាន ប្រហែលជាមានខ្នងក្រាស់រឹងមាំខ្លាំងណាស់ បានអាចបើកលេងយ៉ាងសេរីបែបនេះ ហើយមិនមានការខ្លាចញញើតអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។

ថ្មីៗនេះមានភ្ញៀវចូលលេងជាច្រើន ដោយ ម្ចាស់សង្វៀនជល់មាន់មានគ្នា៣ទៅ៤នាក់ តែបានស្គាល់តែឈ្មោះ ធារ៉ា ម្នាក់ ហើយប្រភព
បាន អះអាងថា គ្មាននាក់ណាហ៊ានចាប់នោះទេ! លោកបានចំណាយប្រាក់កាសជាច្រើនបង់ឲ្យថ្នាក់លើ ក៏ដូចជាមន្ត្រីសមត្ថកិច្ចទូទាំងខេត្តកំពង់ចាមផងដែរ ដើម្បីបើកការលេងល្បែងទាំងនេះជារៀងរាល់ថ្ងៃបានសូមបងប្អូនជាភ្ញៀវកុំខ្លាចឱ្យសោះ ។

សូមបញ្ជាក់ថា សម្ដេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ថាអ្នកយកព័ត៌មានត្រូវតែផ្សាយព័ត៌មានពិត មិនត្រូវផ្សាយព័ត៌មានក្លែងក្លាយឬញោះញង់បំពុលសង្គម ត្រូវតែលុបបំបាត់ព័ត៌មានក្លែងក្លាយផ្សាយតែព័ត៌មានណាពិត។

បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់ សង្វៀនជល់មាន់ ក៏ដូចជាសង្វៀនជល់មាន់តាមទូរទស្សន៍អនឡាញ ទូហ្គេមបាញ់ត្រីនិងអ៊ិនធើណេតឲ្យអស់ត្រឹមបំណាច់ឆ្នាំ២០១៩ ឃើញថា ទីតាំងមួយចំនួននៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា បានបិទសេវាកម្មទាំងនេះ ដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាល ប៉ុន្តែហេតុអ្វីបានជាទីតាំងខាងលើនេះ នៅតែបន្តបើកយ៉ាងគឃ្លើន ប្រឆាំងនឹងច្បាប់ប្រទេសកម្ពុជាបែបនេះ។

ប្រជាពលរដ្ឋសូមសំណូមពរដល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការខេត្តកំពង់ចាម សូមមេត្តាចាត់វិធានការណ៍បង្រ្កាបទៅលើទីតាំងសង្វៀនជល់មាន់និងអាប៉ោង ខាងលើនេះ សូមកុំបណ្តែតបណ្តោយជាបន្តទៀតអី ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង ៩ ចំណុច ដែលប្រមុខរាជរដ្ឋាភិបាល ប្រាប់ឱ្យមន្ត្រីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តតាមទូនាទីរៀងៗខ្លួន ដើម្បីសមត្ថភាពជូនពររដ្ឋ។

ជុំវិញរឿងល្បែងសង្វៀនជល់មាន់និងអាប៉ោងខាងលើខាងសាព័ត៌មានយើងមិនអាចសុំការបំភ្លឺរឺបកស្រាយពីលោក ជា ជួន អធិការស្រុកកងមាសបានទេ ព្រោះតេមិនចូល។

 

ហើយសារព័ត៌មានយើងរងចាំស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕ ទូរស័ព្ទលេខ 097 428 4444

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *