ខេត្តកណ្តាល៖តាមប្រភពព័ត៌មានពីស្រុកកោះធំបានឲ្យដឹងថាបច្ចុប្បន្ននេះមានកាសុីណូពីរកន្លែងកំពុងតែបើកលេងជារៀងរាល់ថ្ងៃហើយអ្នកដែលទៅលេងមាន់ជល់និងល្បែងផ្សេងៗទៀតនោះសុទ្ធតែជនជាតិខ្មែរទាំងអស់គ្មានជនជាតិវៀតណាមមកលេងនោះទេព្រោះគេខ្លាចឆ្លងកូវិដ១៩។
ទីតាំងនោះស្ថិតនៅភូមិសំពៅពូន ឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាល ការបើកឲ្យអ្នកញៀនល្បែងខ្មែរចូលលេងយ៉ាងសេរិបែបនេះម្ចាស់កាសុីណូទាំងពីរគឹបានប្រឆាំងទៅនិងសរាចរណែនាំរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាាក់ទីតាំងកាសីុណូដែលមានភ្ញៀវខ្មែរចូលលេងនោះទី១គឺកាសុីឈ្មោះហ្គេនដ្រាហ្គនរីសតនិងទី២កាសុីណូឈ្មោះកាឡាក់សុី(ជ្រៃធំ)ដែលមានម្ចាស់មេការជនជាតិវៀតណាមឈ្មោះអាយៀក នឹងអាបិនកាសុីណូទាំងពីរនេះយើងទទួលស្គាល់ថាមានច្បាប់ត្រឹមត្រូវក៏ប៉ុន្តែក្នុងច្បាប់អនុញ្ញាត្តិនោះពុំអនុញ្ញាត្តិឲ្យភ្ញៀវខ្មែរចូលលេងនោះទេ។
ព័ត៌មាននេះគឺជាសារមួយជំរាបជូនទៅលោក អភិបាលខេត្តកណ្តាលនិងលោកស្នងការខេត្តកណ្តាលជួយពិនិត្យនិងចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែងផងថាតើពិតជាមានខ្មែរយើងចូលលេងពិតប្រាដកមែនឬក៏មិនមែន៕