មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ឡានលួចដឹកឈើល្មើសច្បាប់ ក្រោយបែកកង់សមត្ថកិច្ចទៅដល់ តៃកុងដាក់មេព្រូចរត់ចោលឡានបាត់ នៅព្រះវិហារ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ មានរថយន្ត៣គ្រឿងមានម៉ាកស៊ីណា១គ្រឿង និងឡិចស៉ីស២គ្រឿង បើកចេញពីស្រុកសង្គមថ្មី ខេត្តព្រះវិហារ គោលបំណងសំដៅឆ្ពោះទៅខេត្តកំពង់ធំ យ៉ាងប្រញាប់ប្រញាល់ រ៉េពេញផ្លូវយ៉ាងអនាធិបតេយ្យ។ ស្រាប់តែមកដល់ចំណុចចម្ការកៅស៊ូ ស្ថិតក្នុងភូមិ អូពោធិ៍ ឃុំអូរពោធិ៍ ស្រុករវៀង ខេត្តព្រះវិហារ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៩ លេខ៥០ បានបែកកង់ក្រោយ រួចក៏បានបើកអែបមកខាងស្ដាំលើចិញ្ចើមផ្លូវ ដោយទៅមុខលែងរួច។

សមត្ថកិច្ចនៅតាមដងផ្លូវ សង្ស័យក៏បានឈប់មើល ហើយក៏ហៅតៃកុងមកសួរនាំ ភ្លាមៗនោះផងដែរតៃកុងឃើញសភាពមិនស្រួល ក៏ដើរសំដៅទៅរថយន្ត២គ្រឿងខាងមុខ ដែលជាបក្សពួកគេដោយមិនបានឆ្លើយនិងសំនួរសមត្ថកិច្ចឡើយ ស្រាប់តែចូលរថយន្តខាងមុខ បើកចេញទៅបាត់បន្សល់រថយន្តបែកកង់ខាងលើ ទើបសមត្ថកិច្ចសង្ស័យក៏បើកទ្វារថយន្តដែលបែកកង់ខាងលើនោះ ស្រាប់តែឃើញក្នុងរថយន្តផ្ទុកទៅដោយឈើប្រណីតជាច្រើនដុំពេញរថយន្តតែម្តង ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *