មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

សង្វេកណាស់ ប្រមុខរាជរដ្ឋាភិបាលខំស្រែកចង់ស្ងួតបំពង់ក ដាក់ប្រទេសឋិតក្នុងគ្រាអាសន្ន ដើម្បីការពារពីជំងឺឆ្លងcovid19 ឬ កូរ៉ូណា ! ស្រាប់តែល្បែងប្រជល់មាន់និងអាប៉ោងដ៍ធំបើក ដំណើរការភ្នាល់លេងយ៉ាងរលូន លោក អធិការនគរបាលស្រុក ពារាំង អត់ហ៊ានធ្វើការបង្រ្កាប!!??

ខេត្តព្រៃវែង ÷ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ 2020 មានទីតាំងប្រជល់មាន់និងអាប៉ោងកំពុងដំណើរការបើកភ្នាល់លេងខុសច្បាប់មួយកន្លែងមានទីតាំងពីរចំនុច ទី១ នៅខាងក្រោយផ្ទះឈ្មោះ លោកអឿន និងទី២ ក្នងចំការស្វាយ ស្ថិតនៅភូមិ គ្រួស ឃុំ ព្រែកព្នៅ ស្រុក ពារាំង ខេត្ត ព្រៃវែង ដែលកាលពីពេលកន្លងទៅ កម្លាំងសមត្ថកិច្ចធ្លាប់បង្ក្រាបជាញឹកញ៉ាប់រួចមកហើយដែរតែស្រាប់តែមួយរយះពេលចុងក្រោយនេះ បានបើកលេងយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឫមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះបានផ្តល់លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹងបានជាមិនហ៊ានធ្វើការបង្រ្កាបឲ្យបើកលេងដោយរលូនយ៉ាងនេះ។

តាមប្រភពច្បាស់ការណ៍ពីពលរដ្ឋបានលួចខ្សឹបប្រាប់ភ្នាក់ងារទូរទស្សន៍អនឡាញ NYK យើងឲ្យដឹងថាមានទីតាំងបើកលេងល្បែងប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់នៅពីរចំនុច ទី១ ខាងក្រោយផ្ទះលោក អឿន និងទី២ក្នុងចំការស្វាយដែលស្ថិតនៅភូមិខាងលើ ។

ប្រភពបានបន្តទៀតថាបងប្អូនពលរដ្ឋបាននាំគ្នាលើកឡើងថាតាំងពីកើតមានកន្លែងវង់ល្បែងស៊ីសង ជល់មាន់ អាប៉ោង ក្នុងភូមិឃុំមក ពួកគាត់មានការភ័យខ្លាចកើតមានចោរកម្មដូចជាចោរលួចចោរឆក់និងចោរប្លន់ជាដើមហើយថ្មីៗនេះដែលប្រមុខរាជរដ្ឋាភិបាលបានហាមមិនឲ្យបងប្អូនពលរដ្ឋជួបជុំគ្នាការពារកុំឲ្យឆ្លងជំងឺកូវិដ ១៩ (COVID.19) ឬ កូរ៉ូណាវីរូស ។

បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរដល់ អភិបាល នៃគណអភិបាលខេត្តព្រៃវែង និង លោក អភិបាលស្រុកពារាំង ហើយនឹងនិង ឯកឧត្តម ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត សូមមេត្តាមានចំណាត់ការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់ស្ថិតនៅភូមិខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបជំនួស លោកអធិការនគរបាលស្រុក ពារាំង ផង ព្រោះបងប្អូនប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថាគាត់ប្រហែលជាអស់សមត្ថភាព និងមិនហ៊ានធ្វើការបង្រ្កាបល្បែងសុីសងប្រជល់មាន់ និងអាប៉ោង ដែលកំពុងបើកភ្នាល់លេងខុសច្បាប់នោះទេមើលទៅ ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តឈប់ឲ្យកើតមានល្បែងសុីសងទាំងអស់នេះបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រួវតែធ្វើការបង្រ្កាបឲ្យខានតែបាន ហើយថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលមានប្រសាសន៍កុំឲ្យបងប្អូនពលរដ្ឋជួបជុំគ្នាខ្លាចឆ្លងជំងឺកូវិដ១៩ (COVID.19)ផងដែរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *