ស្ត្រីម្នាក់គ្រាន់តែឈឺភ្នែកមួយចំហៀង មកមន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ នៅសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ស្រាប់តែពេទ្យមិនដឹងចាក់ថ្នាំអ្វីខុសនោះទេ ក៏បណ្តាលឲ្យស្លាប់តែម្ដង!
ភ្នំពេញ៖ ស្រ្តីម្នាក់ដែលគេដឹងថាគាត់គ្រាន់តែឈឺភ្នែកមួយចំហៀង ត្រូវបានស្លាប់នៅពេលដឹកបន្តទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត បន្ទាប់ពីបានចាក់ថ្នាំព្យាបាលភ្នែកនៅមន្ទីរពេទ្យឯកជន ឈ្មោះ មន្ទីរពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ មានទីតាំងនៅផ្ទះលេខ១០៨ ផ្លូវលេខ១១០ សពេង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ។
បើយោងតាមប្រភពពីសាច់ញ្ញាតិជនរងគ្រោះបានប្រាប់អ្នកសារព័ត៌មានថា ជនរងគ្រោះ មានឈ្មោះ សាវន បច្ចុប្បន្នស្នាក់នៅម្ដុំបឹងសាឡាង រាជធានីភ្នំពេញ មានស្វាមីជាអ្នកលក់សាច់គោ។សាច់ញ្ញាតិជនរងគ្រោះ បានរៀបរាប់ទៀតថា ប្អូនរបស់ខ្លួនមានជំងឺ ភ្នែកទើបមកទទួលសេវាព្យាបាលនៅមន្ទីពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ ប៉ុន្តែក្រោយពេលចាក់ថ្នាំតាមការណាត់ស្រាប់តែជនរងគ្រោះ បានប្រតិកម្មជាមួយថ្នាំបណ្ដាលឲ្យគាំងបេះដូងស្លាប់។ សាច់ញ្ញាតិជនរងគ្រោះបានឲ្យដឹងទៀតថាតថា ពេលនេះក្រុមគ្រួសារបានព្រមទទួលសំណងពីខាងមន្ទីពេទ្យដោយទទួលបានសំណង ចំនួន៨,០០០ដុល្លារ។ រីឯសពត្រូវបានក្រុមគ្រួសារទទួលយកទៅលយកទៅធ្វើបុណ្យតាមប្របៃណី នៅស្រុកក្រគ ខេត្តពោធិ៍សាត់។
តែទោះបីជាយ៉ាងនេះក្ដី មហាជនស្នើសុំឱ្យឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងមន្ទីរពេទ្យឯកជនឈ្មោះ មន្ទីពេទ្យភ្នែក ដុកទ័រ គង់ ពិសិដ្ឋ និងមានវិធានការផ្លូវច្បាប់ផង ព្រោះជីវិតមនុស្សអត់មានលក់នៅលើទីផ្សារទេ៕