ក្រចេះ÷នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជារការកងរាជអាវុធហត្ថខេត្តក្រចេះ បានចុះត្រួតពិនិត្យការសាងសង់អាគារសាលប្រជុំន របស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល ដឹកនាំដោយលោក វរះសេនីយ៍ត្រី លន់ បុនថុល ជាមេបញ្ចាការស្រុកស្នួល។
ការសាងសង់អាគារសាលប្រជានេះ មានទទឹង៧ម បណ្តោយ១៦ម កំពស់៣ម ប្រកស៉ីប្រូ និងជួសជុលកែលំអរបន្ថែមពីរលើអាគាស្នាក់កាចាស់ៗ និងរៀបចំសួនច្បារ។
មិនតែប៉ុណ្ណោះ លោកវរះសេនីយ៍ត្រី លន់ បុនថុល ក៏បានជួយក៏សាងផ្លូវ ១ខ្សែរដែលមានទទឹង៦ម៉ែត្រ និងបណ្តោយ ១០០ម៉ែត្រក្រាលគ្រួសក្រហម ជាប់និងរបងមូលដ្ឋាន កំពង់តែសាងសង់ សម្រាប់សំរួលដល់ការធ្វើរដំណើររបស់បងប្អូនប្រជាពលរដ្ឋ។
លោកបានបន្តរទៀតថា÷ការជួសជុលមូលដ្ឋានចាស់ត្រូវរុះរើចេញ និងសាងសង់អាគារស្នាក់នៅរបស់មន្រ្តីអាវុធហត្ថ និងសាងសង់សាលប្រជុំថ្មីនេះ បានមកពីការជួយជ្រោមជ្រែង ពីរសំណាក់ អាជីវករ និងសប្បុរសធម៌ក្នុងស្រុក នឹងជាអំណោយរបស់លោក ឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន ជួយទំនប់បំរ៉ុង បំពេញបន្ថែមលើការសាងសង់នេះ នូវស៉ីម៉ង់ចំនួន៣០តោន ឥដ្ឋចំនួន២ម៉ឺនដុំ
សំរាប់កសាងក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្នួល។
ការអភិវឌ្ឍន៍ មូលដ្ឋានកងរាជអាវុធហត្ថនេះ គឺយោងតាមគោលការណ៍របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីជាតម្រូវការចាំបាច់ ការការពារសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស ខិតខំរួមគ្នា សាមគ្គីគ្នា ការពាស្ថេរភាព សន្តិភាព។
ពីរស្រុក ស្នួល ខេត្តក្រចេះ.សុខ អូន.nyk