មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ពិធី.ប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកស្នួលពិធី.ប្រកាសចូលកាន់មុខតំណែង អភិបាលស្រុកស្នួល

ខេត្តក្រចេះ÷នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះបានរៀបចំពិធីប្រកាស់ចូលកាន់មុខតំណែងអភិបាលស្រុកស្នួល ក្រោមវត្តមាន ឯ.ឧ វ៉ា ថន អភិបាលនៃគណះអភិបាលខេត្តក្រចេះ ឯ.ឧ ហឿ ស៉ីយ៉ែម ប្រធានក្រុមព្រឹក្សាខេត្ត ឯ.ឧ គង់ គឹមនី អភិបាលរងខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រមទាំងមន្រ្តីជំវិញខេត្ត ស្រុក។

លោក សាម ណាល់ អភិបាលរងស្រុកស្នួល ត្រូវបានតែងតាំងជា អភិបាលនៃគណះអភិបាលស្រុកស្នួល ជំនួសលោក គង់ គឹមនី ដែលឡើងទៅកាន់ជាអភិបាលរងខេត្តក្រចេះ។

នៅក្នុងពិធីនោះដែរ លោក សាម ណាល់ អភិបាលស្រុកស្នួលបានមានមតិប្តេជ្ញាចិត្តចំពោះមុខអង្គពិធីទាំងមូលដូចខាងក្រោម÷
-ប្តេជ្ញារក្សារសាមគ្គីភាពផ្ទៃក្នុង ក្នុងជួរគណះអភិបាល ក្រុមប្រឹក្សា មន្រ្តីរាជការ និងសហការជាមួយស្ថាប័នផ្សេងៗព្រមទាំងដៃគូអភិវឌ្ឍន៍អោយបានល្អប្រសើរ។
-ប្តេជ្ញាអនុវត្ត និងគោរពច្បាប់ លិខិតបទដ្ឋានគតិយុត្តិ តួនាទី និងភារកិច្ចយ៉ាង ម៉ឺុងម៉ាត់។
-ប្តេជ្ញាបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណះកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីរក្សារសន្តិសុខសណ្តាប់ធ្នាប់ សាធារណះជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អប្រសើរ។
-ប្តេជ្ញាយកយន្តការអនុវត្តច្បាប់ ការពាឲ្យបានផលប្រយោជន៍ប្រជាជន ជាពិសេសសហការដោះស្រាយទនាស់ដីធ្លី។
-ខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត នូវលិខិតបទដ្ឋាននានា ដើម្បីបង្កើនចំណេះដឹង ចំណេះធ្វើរ ក្នុងការអនុវត្ត ការងានៅរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តរការអភិវឌ្ឍន៍ស្រុកអោយកាន់តែរីកចំរើន និងការផ្តល់សេវាសាធារណះជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា។

-គោរពតាមអភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់ របស់រាជរដ្ឋាភិបាលកម្ពុជា។

ទីបញ្ចាប់ លោកអភិបាលស្រុកគោរពជូនពរជូនចំពោះឯ.ឧ អភិបាលខេត្ត គណះអធិបតី និងក្រុមគ្រួសារ សូមមានសុខភាពល្អបរិបូរណ៍ ទទួលបានជោគជ័យ គ្រប់បេសកកម្ម។
និងជូនពរគណះ អធិបតី លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ជូបប្រទះតែនិងពរ៤ប្រការ អាយុ វណ្ណះ សុខះ ពលះ និងជៀសផុតពីរជំងឺ Covit19 កុំបីឃ្លៀងឃ្លាតឡើយ។អត្ថបទ ÷ដោយ – សុខ អូន.nyk

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *