មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ប្រធានក្រុមការងាររាជរដ្ឋាភិបាល នឹងសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិនចុះមូលដ្ឋានជូនស្បៀងអាហារ ពលរដ្ឋចំនួន៣,០៩៦គ្រួសារនៅសង្កាត់ ប៉ៃលិនក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩

ប៉ៃលិន÷ឯកឧត្តម អ៉ី​ ឈាន.រដ្ឋលេខា
ធិការក្រសួងការពារជាតិនឹងជាប្រធាន
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន
ប៉ៃលិននឹងលោកជំទាវបណ្ឌិត បាន ស្រី
មុំ តំណាងរាស្ត្រមណ្ឌលខេត្តប៉ៃលិន ឯក
ឧត្តម កើត សុធា ទីប្រឹក្សាក្រសួងមហា
ផ្ទៃ ចុះយុទ្ធនាការចុះចែកស្បៀងអាហារ
ជូនគ្រួសារប្រជាពលរដ្ឋខ្វះខាតដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ នៅថ្ងៃទី២ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នៅថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការឲក្រសួងការពារ
ជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន រួមនឹងសហការី បានបន្តដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រុមការងារប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាលាក្រៅអ្នកស្ម័គ្រចិត្តយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានិងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិនយុវជនស.ស.យ.ក.មូលដ្ឋានឃុំទាំង៤ព្រមទាំងមានការចូលរួមពីអាជ្ញាធរខេត្តនិងសង្កាត់ចុះចែកស្បៀងអាហារជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាតសរុបចំនួន ៣,០៩៦គ្រួសារ រស់នៅក្នុងភូមិទាំង១៣ នៃសង្កាត់ប៉ៃលិន និងភូមិមួយចំនួន ក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន,ខេត្តប៉ៃលិនដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការដោះស្រាយសម្រាលការលំបាកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ១៩។

ដោយស្បៀងអាហារទាំងនេះ ជាអំណោយរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនសាខាកាកបាទក្រហមកម្ពុជាខេត្តនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន។

ឯកឧត្តម អ៊ី ឈាន បន្តអំពាវនាវដល់គ្រួសារប្រជាពលរដ្ឋទាំងអស់សូមបន្តប្រុងប្រយ័ត្នពីការឆ្លងជំងឺកូវីដ១៩ រស់នៅត្រូវមានអនាម័យ កុំធ្វេសប្រហែស ពាក់ម៉ាស់ ឬក្រម៉ា នៅពេលចេញក្រៅ ត្រូវដុសលាងសម្អាតដៃឱ្យបានស្អាតជាប្រចាំជាមួយសាប៊ូ ទឹកអាល់កុល ឬជែលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើននិងសូមស្តាប់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប់ជានិច្ច។

សូមជម្រាបថា៖គិតមកដល់ពេលនេះឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិននិងលោកជំទាវតំណាងរាស្រ្តរួមនឹងក្រុមការងារបានចុះចែកស្បៀងអាហារជូនដល់គ្រួសារប្រជាពលរដ្ឋខ្វះខាតនិងគ្រួសារងាយរងគ្រោះដែលជួបវិបត្តិនៃជំងឺកូវីដ-១៩សរុបជាង១ម៉ឺនគ្រួសារហើយដោយការចុះចែកនេះមិនប្រកាន់គ្រួសារដែលមានប័ណ្ណសមធម៌ឬមិនមានប័ណ្ណសមធម៌ឡើយប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារដែលមានជីវភាពខ្វះខាតជួបវិបត្តិដោយជំងឺកូវីដ១៩អាចមកទទួលស្បៀងអាហារពីក្រុមការងារបានដើម្បីសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ផងដែរ។ស សារឿន

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *