ភ្នំពេញ÷ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ត នគរបាលពន្លត់អគ្គិភ័យ បានឱ្យដឹថា ជនរងគ្រោះដែលស្លាប់ក្នុងភ្នក់ភ្លើងអគ្គិភ័យនេះ មានកូនម្ចាស់ផ្ទះ២នាក់ និងកម្មករ២នាក់។ ចំណែកអ្នករងរបួស៥នាក់ រួមមាន ១៖ឈ្មោះ ប្រាក់ ឡាំហុង អាយុ៦៩ឆ្នាំ ជាម្ចាស់ផ្ទះ របួសស្រាល, ២៖ឈ្មោះ លី សឿង អាយុ៤៩ឆ្នាំ ជាប្រពន្ធ រងរបួសធ្ងន់, ៣៖ឈ្មោះ ឡាំ សេងតាយ អាយុ១៩ឆ្នាំ (កូនប្រុស), ៤៖ឈ្មោះ ឡាំ គីមជូ ១៣ឆ្នាំ (កូនស្រី) និង៥៖ឈ្មោះ ប្រាក់ សេងគា អាយុ៣២ឆ្នាំ ភេទប្រុស (ប្អូនម្ចាស់ផ្ទះ) រងរបួសស្រាល។
សពទាំង៤នាក់ ត្រូវបានយកចេញពីគំនរផេះ ហើយយកទៅតម្កល់នៅវត្តស្ទឹងមានជ័យ ខណៈអ្នករបួសទាំង៥នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
អគ្គិភ័យនេះ បានឆាបឆេះទៅលើផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ តាមបណ្ដាយផ្លូវលេខ៦៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាល្ងាចថ្ងៃ១៨ ខែកក្កដា ឆ្នាំ២០២០ លេបយកជីវិតមនុស្ស៤នាក់ និង៥នាក់ទៀតរងរបួសធ្ងន់-ស្រាល ៕