ខេត្តក្រចេះ÷ថ្ងៃទី១៦.កក្កដា.ឆ្នាំ២០២០
នៅសណ្ឋាគារលីជឺ
ឯ.ឧ.សុខ ខារ៉ាន់ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល បានអញ្ចើញជាអធិបតីភាពបើកសិក្ខាសាលា ផ្សព្វផ្សាយ ច្បាប់ស្តីពីរការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត និងវគ្គបណ្តុះបណ្តាល ស្តីពីរហានិភ័យស្ថានីយ និងសារាចរ សុវត្តិភាពសម្រាប់ការរៀបចំស្ថានីយប្រេងដោយមានការចូលរួមពីរអាជីវករ ម្ចាស់ស្ថានីយប្រេង ឧស្ម័ន ឥន្ធនះ ក្នុងក្រុង ស្រុក និងមន្រ្តីរាជការ មន្ឋីររ៉ែ និងថាមពល ខេត្តក្រចេះ។
សិក្ខាសាលានេះមាន គោលបំណងដូចខាងក្រោម÷
១.បង្កើនការយល់ដឹងអំពីរច្បាប់ បែបបទ នីតិវិធី ជាពិសេសការគ្រប់គ្រងហានិភ័យដែលអាចកើតមានឡើង ក៏ដូចជាបច្ចេកទេស សុវត្តិភាពក្នុងការគ្រប់គ្រងនិងប្រកបអាជីវកម្មដល់ម្ចាស់ស្ថាននីយ អ្នកសាងសង់ស្ថានី និងអ្នកធ្វើការស្តុកទុកផលិតផលប្រេងកាត
២.ពង្រឹងសមត្ថភាពមន្រ្តីជំនាញបច្ចេកទេស មន្ទីររ៉ែ និងថាមពល និងស្ថាប័នពាក់ព័ន្ធ អោយយល់ពីរតួនាទី ភារកិច្ច និងនីតិវិធីនានាដើម្បីអោយមានភាពងាយស្រួលក្នុងការបំរើសេវាសាធារណះជូនប្រជាពលរដ្ឋ ក៏ដូចជាការចុះត្រួតពិនិត្យនិងធ្វើរអធិការកិច្ចប្រកបដោយប្រសិទ្ធភាព និងតម្លាភាពស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាជាធរមាន។ដោយ÷សុខ អូន.n.y.k