ប៉ៃលិន+ខេត្តកំពុងចាម កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០
លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន រួមនឹងក្រុមការងារ បាននាំអំណោយជួយសង្គ្រោះបន្ទាន់ ជូនក្រុមគ្រួសារមានជីវភាពខ្វះខាត បានចំណាកស្រុកពីខេត្តកំពង់ចាម ដែលមករស់នៅប្រកបការងារនៅខេត្តប៉ៃលិន រយៈពេលជិត១ឆ្នាំហើយ ដោយមិនមានបណ្ណ័ក្រីក្រទេ គ្មានឈ្មោះក្នុងបញ្ជីស្នាក់នៅពិតប្រាកដ ។ ក្រុមការងារកំពុងជួយជ្រុមជ្រែងតាម និតិវិធីច្បាប់ដើម្បី អោយគ្រួសារគាត់ទទួលបានការជួយឧបត្ថមថរិកា ពីរាជរដ្ឋាភិបាល ដើម្បីជួយកាត់បន្ថយការលំបាករបស់គ្រួសារពួកគាត់ ។ស សារឿន