មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

លោក អ៊ុំ ម៉ាក ស្រាយបំភ្លឺឆ្លើយតប ករណីស្តារប្រឡាយ និងស្តារអូរ ស្ថិតក្នុងភូមិក្រាំងធ្នង់ និងភូមិ ព្រៃស្នូល មិនមែនជាការរំលោភបំពានដីប្រជាពលរដ្ឋនោះទេ តែវាជាការស្នើសុំរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរ រដ្ឋអំណាចភូមិឃុំ

ថ្មីៗនេះ ក្រោយពេលដែលមានបណ្តាញព័ត៌មាននៅក្នុងស្រុកមួយចំនួន បានធ្វើការចេញផ្សាយនូវព័ត៌មាន
រិៈគន់មួយ លើរូបលោក អ៊ុំ ម៉ាក ម្ចាស់គ្រឿងចក្រកាយដី ដោយធ្វើការចោទប្រកាន់ថា កាយរំលោភលើដី របស់ពួកគាត់ ហើយក៏បន្ថែមធ្វើការរិៈគន់ទៅលើអាជ្ញាធររដ្ឋអំណាចមូលដ្ឋាន ថាជាអ្នកធ្វើមិនដឹងមិនឮផង នោះ ជាក់ស្តែងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២០ នេះ លោក អ៊ុំ ម៉ាក បានធ្វើការស្រាយបំភ្លឺវិញថា ការ ចោទប្រកាន់ទាំងនោះ គឺជារឿងដែលមិនសមហេតុផល និងគតិយុត្ត នោះឡើយ ។

លោក អ៊ុង ម៉ាក បាននិយាយឲ្យដឹងថា សម្រាប់រូបលោកផ្ទាល់ គឺមិនជាកង្វល់អ្វីនោះទេ ពីព្រោះរូបលោក គឺជា អ្នករកស៊ី ប៉ុន្តែអាជ្ញាធររដ្ឋអំណាចមូលដ្ឋានវិញ គឺជាភាពអយុត្តិធម៌ណាស់សម្រាប់ពួកគាត់ ដោយហេតុថា ពួកគាត់ខិតខំយកពេលវេលា យ៉ាងច្រើនទៅបំរើពលរដ្ឋ បែរជារងនូវការរិៈគន់ថា អាជ្ញាធរ ពុំបានអើពើជាមួយ ពលរដ្ឋទៅវិញ ។

លោកបន្តថា ជាក់ស្តែងណាស់ ការស្តារអូរប្រឡាយទឹកនេះ គឺជាការស្នើសុំរបស់ប្រជាពលរដ្ឋ២ភូមិ គឺភូមិក្រាំង ធ្នង់ និងភូមិព្រៃស្នួល ដែលស្ថិតនៅក្នុង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដោយប្រជាពលរដ្ឋ១១៤គ្រួសារ បាន លើកឡើងថា ផលកសិកម្មរបស់ពួកគាត់ពុំសូវទទួលបានផលនោះទេ ពីព្រោះថា ដីស្រែរបស់ពួកគាត់តែងតែខ្វះ
ទឹកប្រើប្រាស់ជានិច្ច ទើបពួកគាត់ស្នើសុំទៅអាជ្ញាធរស្រុកសំរោង ដើម្បីជួយមានចំណាត់ការស្តារអូរដែលជាមេ ទឹកនោះឡើងវិញ ។

ដោយឃើញពីភាពចាំបាច់របស់ពលរដ្ឋ២ភូមិ លោកមេឃុំ ក៏ដូចជារូបលោកអភិបាលស្រុក ចាំបាច់ត្រូវដោះ ស្រាយជាបន្ទាន់ ដើម្បីរកវិធីសាស្ត្រស្តារអូរដែលជាមេទឹកនោះជូនពលរដ្ឋ ប៉ុន្តែដោយអាជ្ញាធរមិនទាន់មាន កញ្ចប់ថវិកាណាមួយដើម្បីស្តារអូរមេទឹកនេះឡើងវិញបាន ទើបសម្រេចធ្វើការដោះដូរ ដោយប្រគល់ការងារ ជូនលោក អ៊ុំ ម៉ាក ដែលមានគ្រឿងចក្រកាយដី និងរថយន្តដឹកដី ដើម្បីកាយស្តារអូរមេទឹក ក្រោមការឯកភាព
ដោយខាងអាជ្ញាធរ សុំត្រឹមតែអូរមេទឹកជូនពលរដ្ឋនោះទេ ចំណែកអាចម៌ដី គឺខាងគ្រឿងចក្រ ដែលមានរូប លោក អ៊ុំ ម៉ាក ជាម្ចាស់ ចាត់ចែងលក់ជូនទីផ្សារ ជាការដោះដូររឿងប្រេងសាំងគ្រឿងចក្រ តាមភាពជាក់ស្តែង ។

លោក អ៊ុំ ម៉ាក បានបន្តផងដែរ ក្រោមការចង្អុលបង្ហាញពីអាជ្ញាធរដែនដីផងនោះ ជាគោលការណ៌ គឺរដ្ឋអំ ណាចត្រូវឲ្យស្តារអូរមាត់ប្រឡាយប្រវែង៣០ម៉ែត្រ និងបាតប្រឡាយ១៥ម៉ែត្រ ដែលមានជម្រៅ៤ម៉ែត្រ ។ ក្នុង នោះបើពិនិត្យលើភាពជាក់ស្តែង ប្រឡាយមួយនេះ គឺមានទំហុំកន្លែងខ្លះ៣០ម៉ែត្រ កន្លែងខ្លះ៥០ម៉ែត្រ និងកន្លែង ខ្លះជិត១០០ម៉ែត្រ ឯណោះ ហើយជាក់ស្តែងដីនៅជាប់មាត់ប្រឡាយទាំងអស់ គឺជាដីរបស់រដ្ឋ គ្មានកម្មសិទ្ធិបុគ្គល ណាមួយនោះឡើយ ប៉ុន្តែគ្រាន់តែថា ដីទាំងនោះគឺត្រូវពលរដ្ឋអាស្រ័យផល ហើយបើរដ្ឋត្រូវការពេលណា គឺ ពួកគាត់ត្រូវប្រគល់ជូនរដ្ឋវិញ ពេលនោះ ។

សម្រាប់ការ ជីកស្តារអូរមេទឹកនេះ ក៏បានចូលទៅលើដីរដ្ឋមាត់អូរ ដែលពលរដ្ឋ១០គ្រួសារអាស្រ័យផល ធ្វើឲ្យ ពលរដ្ឋទាំង១០គ្រួសារ ដែលត្រូវជាបងប្អូន ឪពុកម្តាយសាច់ញាតិតែមួយ របស់គាត់នោះ ខឹងសម្បារក្តៅក្រហាយ កកើតជាធ្វើការផ្សព្វផ្សាយចោទប្រកាន់ថា រូបលោករំលោភកាយដីចូលដីរបស់គាត់តែម្តងទៅ ។

លោក អ៊ុំ ម៉ាក បានលើកឡើងថា តើឲ្យរូបគាត់ធ្វើយ៉ាងណា បើខាងរដ្ឋអំណាចកំណត់កុងត្រាឲ្យគាត់ជីកស្តារ ដែលមានមាត់អូរមេទឹកនោះ ៣០ម៉ែត្រ ហើយជាក់ស្តែងខាងរដ្ឋអំណាចទាំងអស់អះអាងថា ដីនេះជាដីរដ្ឋ គ្រាន់តែពលរដ្ឋប៉ុន្មាននាក់នោះអាស្រ័យផលនោះទេ ហើយជាគោលការរដ្ឋត្រូវការស្តារអូរមេទឹកឡើងវិញ។
ផ្ទុយទៅវិញ តើចោទប្រកាន់ថា រូបលោករំលោភដីពួកគាត់បានយ៉ាងម៉េច តើរូបលោកយកទៅធ្វើអី បើជាការ ពិតនោះ ក្រោយពេលរូបលោកស្តារអូរមេទឹកនេះហើយ គឺរូបលោកត្រូវប្រគល់ជូនពលរដ្ឋទាំងពីរភូមិធ្វើស្រែ វិញដដែល សោះនោះ ។

ទោះជាយ៉ាងណា នេះគឺជាសារឆ្លើយតបមួយ ដែលរូបលោកសុំឲ្យមហាជនបានជ្រាបពីភាពចាំបាច់របស់ ពលរដ្ឋ២ភូមិ ដែលត្រូវការទឹកប្រើសម្រាប់ផលស្រូវរបស់ពួកគាត់ ដែលមិនដូចជាការផ្សាយរិៈគន់ របស់ អង្គភាពព័ត៌មានមួយចំនួន នោះឡើយ ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *