មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

សាខាកាកបាទក្រហមខេត្តនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន៦០គ្រួសារ នៅស្រុកចិត្របុរី

ខេត្តក្រចេះ÷ លោក គង់ សុជាតិ លេខាធិការនៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រួមទាំងសមាជិក សមាជិកាសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុក អាជ្ញាធរស្រុកចិត្របុរីបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិកា និងស្រ្តីមេម៉ាយ កុមារកំព្រាសរុបចំនួន ៦០ គ្រួសារ មកពី០៦ឃុំ ក្នុងស្រុកចិត្របុរី ដែលប្រព្រឹត្តទៅនៅស្នាក់ការអនុសាខាស្រុក នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០។
លោក គង់ សុជាតិ បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុល ជំនឿសាសនា ឫនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តម បានបញ្ជាក់ថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនណាម្នាក់ចោល គឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជាក់ស្តែង ប្រជាពលរដ្ឋងាយរងគ្រោះនាពេលនេះ ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីជួយសម្រាកនូវទុក្ខលំបាកបានមួយរយៈផងដែរ ។
លោកលេខាធិការ បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះរៀបចំអនាម័យលំនៅដ្ឋានឱ្យបានស្អាត និងថែទាំសុខភាពឱ្យបានល្អ តាមរយៈរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយក៏ត្រូវចេះចិញ្ចឹមសត្វ និងដាំដំណាំបន្លែចម្រុះផ្សេងៗនៅក្នុងភូមិស្ថាន ដើម្បីជាជំនួយដល់ដល់ជីវភាពកាន់តែល្អប្រសើរឡើង។
ក្នុងឪកាសនោះដែរលោកបានបញ្ជាក់ពីការ ចុះត្រួតពិនិត្យជាក់ស្តែងអំពីស្ថានភាពបងប្អូនគ្រួសារក្រីក្រ ការចុះធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំ ដើម្បីផ្តល់សាច់ប្រាក់ជូនពួកគាត់ប្រកបដោយភាពសុក្រិត្យ តម្លាភាព និងប្រសិទ្ធភាព ស្របទៅនឹងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយសង្រ្គោះជីវភាពប្រជាពលរដ្ឋ ក្នុងគ្រាមានអាសន្ន នូវជម្ងឺកូវីដ-19 ធ្វើឱ្យបាត់បង់ចំណូលប្រចាំខែ និងជម្រុញចុះដោះស្រាយបានទាន់ពេលវេលា ជៀសវាងបញ្ហាទំនាស់ ការក្លែងបន្លំ និងបានស្នើសុំឲ្យបងប្អូនចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការផ្តល់ព័ត៌មានសុក្រិត្យត្រឹមត្រូវ ជៀសវាងការក្លែងបន្លំ ដើម្បីផ្តល់ឱកាសដល់បងប្អូនដែលជាជនរងគ្រោះពិតប្រាកដ ដែលកំពុងស្វែងរកជំនួយ។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៦០ គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១០ កំប៉ុង មី ១កេះ អាវយឺត ៤ និងថវិការ ២ម៉ឺនរៀល ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *