មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ក្រុមប្រឹក្សាខេត្តក្រចេះបើកកិច្ចប្រជុំសាមញ្ញលើកទី ១៤ អាណត្តិទី៣ ឆ្នាំទី២ ររបស់ខ្លួន

ក្រុមប្រឹក្សាខេត្តក្រចេះបើកកិច្ចប្រជុំសាមញ្ញលើកទី ១៤ អាណត្តិទី៣ ឆ្នាំទី២ ររបស់ខ្លួន
កិច្ចប្រជុំសាមញ្ញលើកទី ១៤ ឆ្នាំអាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តបានធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០២០ ក្រោមអធិបតីភាពឯកឧត្តម ហឿ សុី យ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថនអភិបាលខេត្ត កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីជំនាញអង្គភាព ក្នុងខេត្តកិច្ចប្រជុំក្រុមប្រឹក្សាខេត្តលើកទី ១៤ នៅពេលនេះមានរបៀបវារៈសំខាន់ៗរួមមានពិភាគពិនិត្យពិភាក្សានិងអនុម័តកំណត់ហេតុក្នុងកិច្ចប្រជុំសាមញ្ញលើកទី ១៣ របស់ក្រុមប្រឹក្សាខេត្ត ពិនិត្យពិភាក្សានិងអនុម័តសេចក្តី ព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញរយ:ពេល ១២ ខែ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី ៣ ពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា និងលើកទិសដៅបន្តខែកក្កដាឆ្នាំ ២០២០ ស្តីពីការអនុវត្តការងាររដ្ឋបាលខេត្ត។ មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម បានលើកឡើងថា នៅក្នុងកិច្ចនៅក្នុងរយៈពេលកន្លងមកនេះខេត្ត បានជំរុញធ្វើការអភិវឌ្ឍលើគ្រប់វិស័យដោយធានា បាននូវសន្តិសុខសុវត្ថិភាពកំណើនសេដ្ឋកិច្ចផងដែរ ដើម្បីចូលរួមអនុវត្តជាមួយនឹងគោលនយោបាយ រាជរដ្ឋាភិបាលក្នុងដំណាក់កាលនៃស្ថានភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺ covid 19 រដ្ឋបាលខេត្តបានបំពេញបេសកម្មយ៉ាងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា និងប្រពន្ធនិងផ្សព្វផ្សាយដោយផ្ទាល់ដល់មូលដ្ឋាន។ នៅក្នុងកិច្ចប្រជុំសាមញ្ញនេះដែរ ឯ.ឧ វង់ សយ សមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងថាសព្វថ្ងៃនេះមានរថយន្តប្រកបអាជីវកម្មដឹកខ្សាច់គ្រួស ឬអាចដីសឹងតែ ៩០% ហើយដោយមិនបានធ្វើការគ្រប់សំណាញ់ ឬក៏តង់នៅពេលបើកបរលើផ្លូវជាតិ បង្កមានការហើយជ្រុះធ្លាក់ខ្សាច់ ក្រួសអាចម៌ដីមកលើកថ្នល់ ឯកឧត្តម បានសំណូមពរដល់អាជ្ញាធរក្រុង មន្ទីរ ពាក់ព័ន្ធមេត្តាចុះពិនិត្យនិងចុះពិនិត្យមើលរថយន្ត ដឹកក្រួស ខ្សាច់ដែលដឹកចេញពីចំណុចភូមិឫស្សីចារចូលមកក្រុងក្រចេះ មេត្តាគ្រប់សំណាញ់ឬតង់ ឲ្យជិតផងកុំឱ្យមានការធ្លាក់ជ្រុះលើផ្លូវជាតិ នឹងត្រូវលាងសម្អាតកង់រថយន្តមុនអោយបានស្អាតមុននឹងបើកបរលើផ្លូវជាតិ។ ឯកឧត្តម ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តបានសំដែងនូវការកោតសរសើរចំពោះអភិបាលខេត្តមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួមគ្នា កសាងអភិវឌ្ឍន៍ខេត្តបានធ្វើការទាក់ទាញ បាននូវវិនិយោគទុន មកដាក់ទុនក្នុងខេត្ត ធ្វើឲ្យប្រជាពលរដ្ឋ មានជីវភាពកាន់តែល្អប្រសើរឡើង។ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តមានប្រសាសន៍បញ្ជាក់ថា÷ ទន្ទឹមនឹងខេត្តក្រចេះយើងកាន់តែមានការអភិវឌ្ឍ បន្ថែមទៀតនោះមន្ទីរជំនាញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែត្រៀមចូលរួមដោះស្រាយរាល់បញ្ហាប្រឈមដែលបានកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដូចជាត្រៀមបង្ការការរាំងស្ងួតក្នុងរដូវវស្សាបងក៏បង្កើនផលស្រូវនិងផ្លូវបញ្ហាផ្លូវចិត្ដជាដើម។ជាចុងក្រោយឯកឧត្តមប្រធានអង្គប្រជុំបានជំរុញដល់បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើបញ្ហាប្រឈមលើការពិភាក្សានិងដោះស្រាយឲ្យបានសមស្របទាន់ពេលវេលាផងដែរធ្វើយ៉ាងណាកុំអោយមានបញ្ហាប្រឈមរាំងស្ទះដល់ការអភិវឌ្ឍន៍ខេត្តអាជ្ញាធរមូលដ្ឋានបន្តពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពសុខំបម្រើសេវាសាធារណៈនិងពិនិត្យឲ្យបានច្បាស់លាស់ក្នុងការផ្ដល់បានសុំទោសជូនប្រជាពលរដ្ឋក្រីក្រណាគតប្រាកដនៅតាមមូលដ្ឋានភូមិឃុំសង្កាត់ក្នុងខេត្តធ្វើយ៉ាងណាឲ្យមានប្រសិទ្ធភាពនិងតម្លាភាព៕ ដោយ÷ សុខខូន

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *