មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

កងរាជអាវុធហត្ថស្រុកចិត្របុរីបង្ក្រាបបានករណីលួចក្របីចំនួន០៧ក្បាល

ខេត្តក្រចេះ÷បង្ក្រាបបានករណីលួច ÷ នៅថ្ងៃទី០៤.០៧.២០២០ វេលាម៉ោង១.០០នាទី លោក វ.ត្រី អុឹម ចិត្រា បានទទួលព័ត៌មានពីប្រជាពលរដ្ឋនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ថាមានករណីបាត់ក្របីចំនួន០៧ក្បាល នៅវេលាម៉ោង៣.៥៥នាទី ថ្ងៃទី០៤.០៧.២០២០ ទេីបកំលាំងអ.ហស្រុកចំនួន០៦នាក់ រថយន្ត០៣គ្រឿង ដឹកនាំដោយលោក វ.ត្រី អុឹម ចិត្រា ចុះល្បាតឃ្លាំមេីល នៅចំនុចភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី បានឃេីញ រថយន្តម៉ាកកូរ៉េ ១តោនកន្លះ ក្បាលពណ៌ខៀវ គ្មានស្លាកលេខ បេីកក្នុងល្បឿនលឿនខុសប្រក្រតី បានហៅអោយឈប់ដេីម្បីត្រួតពិនិត្យ តែរថយន្តមិនបានឈប់ក៏បានបេីករត់រហូតដល់ចំណុចភូមិក្រសាំង ឃំុថ្មី ស្រុកចិត្របុរី ជនសង្ស័យបានចុះពីក្នុងរថយន្តរួចដុតក្បាលរថយន្ត(កាប៊ីន) ហេីយបានដាក់មេប្រូចរត់គេចខ្លួនចូលក្នុងព្រៃបាត់ស្រមោល ដោយបន្សល់ទុករថយន្តនិងក្របីចំនួន០៤ក្បាល នៅកន្លែងកេីតហេតុ។បច្ចុប្បន្នវត្ថុតាងត្រូវបានរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី។គួរបញ្ចាក់ការចុះបង្រ្កាបនេះក្រោមកាចង្អុលបង្ហាញពីរលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ចាការកងរាជអាវុធហត្ថខេត្តក្រចេះ និងមានការសម្របសម្រួលពីរលោក កែវ សុជាតិ ព្រះរាជអជ្ញាអមសាលាដំបូងខេត្តក្រចេះ។ប្រជាពលរដ្ឋមានការសប្បាយចិត្តនិងមានការកោតសសើរចំពោះលោក វ.ត្រី អ៉ឹម.ចិត្រា មេបញ្ចាការ អ.ហ ស្រុកចិត្របុរីតាំងតែពីរលោកឡើងកាន់ដំណែងរាល់បទល្មើសមិនថាករណីលួចឆក់ ប្រើប្រាស់គ្រឿងញៀនឬបទល្មើសព្រៃឈើ។ល។លោកតែងតែចុះធ្វើរការបង្រ្កាបមិនថា យប់ឬថ្ងៃនោះទេ។ដោយ÷ SOK OUN .N.Y.K

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *