មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ប្រជាពលរដ្ឋ នៅក្នុងឃុំមានរិទ្ធ ផ្ទុះការតវ៉ាទាមទារសូមឲ្យ អាជ្ញាធរស្រុកសណ្ដាន់ដកក្រុមហ៊ុនអគ្គិសនី ថៃធីតា ឬហៅថាអគ្គិសនីមានរិទ្ធ ព្រោះភ្លើងឡើងថ្លៃកប់ពពក

កំពង់ធំ÷ កាលពីថ្ងៃ ពុធ ៨ កើត ខែពិសាខ ទោស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី 29 ខែ មេសា ឆ្នាំ2020 នេះ ប្រជាពលរដ្ឋ ចំនួន៦៧ គ្រួសារ តំណាងឱ្យប្រជាពលរដ្ឋនៅក្នុង ឃុំ មានរិទ្ធ( ដែលប្រើប្រាស់អគ្គិសនីមានរិទ្ធ) ស្រុក សណ្ដាន់ ខេត្ត កំពង់ធំ បានប្រមូលផ្តុំគ្នានៅសាលាឃុំមានរិទ្ធ ដើម្បីតវ៉ាទាមទារ ឲ្យអាជ្ញាធរ ឃុំដកក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី ថៃធីតា ឬហៅ ថា អគ្គិសនីមានរិទ្ធ ដែលប្រជាពលរដ្ឋចោទថាកំពុងតែធ្វើស្រែនៅលើខ្នងរាស្រ្ត លើវិស័យអគ្គិសនីមួយនេះដោយតម្លៃក្លើង មួយគីឡូវ៉ាត់ ២៩០០៛ ហើយនិងគីឡូវ៉ាត់ ឡើងមួយទ្វេជាពីរ ក្រោយពីក្រុមហ៊ុនបានបញ្ចុះតម្លៃពី៣២០០៛ មកនៅត្រឹមតែ ២៩០០៛ ។

បើយោងតាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់សារពត៌មានយើងថា នេះជាលើកទី ៤ ហើយដែលពួកគាត់បានប្រមូលស្នាមមេដៃ ដាក់លិខិត ស្នើសូមតាមរយៈអាជ្ញាធរភូមិឃុំ ដើម្បី ជួយឲ្យក្រុមហ៊ុន អគ្គិសនីមានរិទ្ធ បញ្ចុះតម្លៃជូនពួកគាត់ ប៉ុន្តែជារៀងរាល់លើកពួកគាត់បានទទួលតែពាក្យសន្យាខ្យល់តែប៉ុណ្ណោះ ហើយ រាល់ការតវ៉ាសុំបញ្ចុះថ្លៃម្ដងៗគឺក្រុមហ៊ុននេះមិនបានបញ្ចុះតម្លៃដូចជាការទាមទាររបស់គាត់ទេ ថែមទាំងតម្លើងថ្លៃលើកដើមទៅទៀតរហូតដល់មួយគីឡូវាត់ ៣២០០ រៀល ដែលធ្វើឲ្យពួកគាត់ ភ័យខ្លាចក្នុងការទាមទារតវ៉ា។
ពួកគាត់បានបន្តទៀតថា ទើបតែក្នុងខែមេសានេះ អគ្គិសនីមានរិទ្ធបានបញ្ចុះតម្លៃនៅត្រឹមតែ ២៩០០៛ក្នុងមួយគឺឡូវ៉ាត់ ប៉ុន្តែអំពែភ្លើងឡើងមួយធ្វេរជាពីរ ដែលជាហេតុនាំឲ្យពួកគាត់ផ្ទុះការតវ៉ា ពួកគាត់បានត្អូញត្អែទៀតថា មិនត្រឹមតែភ្លើងថ្លៃប៉ុណ្ណោះទេថែមទាំងឧស្សាហ៍ដាច់ភ្លើងទៀតផងដែលធ្វើឲ្យអាជីវកម្មរបស់ពួកគាត់រាំងស្ទះនិង ឆេះខូចខាតឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតផង ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *