មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

ហ៊ឺ! ប្រមុខរាជរដ្ឋាភិបាលខំស្រែកចង់ស្ងួតបំពង់ក ដាក់ប្រទេសឲ្យឋិតក្នុងគ្រាមានអាសន្ន ពីជំងឺឆ្លងcovid19 ! ស្រាប់តែល្បែងប្រជល់មាន់និងអាប៉ោងដ៍ធំ បង្ក្រាបបានតែមួយថ្ងៃបើកភ្នាល់លេងយ៉ាងរលូនអធិការស្រុកបាទីអត់ហ៊ានធ្វើការបង្រ្កាប!!??

(តាកែវ) ÷កាលពីថ្ងៃទី 17 ខែមេសាឆ្នាំ 2020 មានទីតាំងប្រជល់មាន់និងអាប៉ោងកំពុងដំណើរការបើកភ្នាល់លេងខុសច្បាប់មួយកន្លែងដែលប្ដូរមកពីក្នុងចំការស្វាយ ស្ថិតនៅក្រោយភូមិ ត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលកាលពីថ្ងៃទី១៦ កម្លាំងសមត្ថកិច្ចបង្ក្រាបម្ដងរួចហើយស្រាប់តែថ្ងៃ១៧បានបើកលេងយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ ឫមួយម្ចាស់បើកបទល្មើសមួយកន្លែងនេះបានផ្តល់ លាភសក្ការៈប្រចាំខែទៅឲ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋតាមមូលដ្ឋានអស់ហើយទេដឹងបានជាមិនហ៊ានធ្វើការបង្រ្កាបឲ្យបើកលេងដោយរលូនយ៉ាងនេះ។

 

តាមប្រភពច្បាស់ការណ៍ពីពលរដ្ឋបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងឲ្យបានដឹងថាមានទីតាំងបើកលេងល្បែងប្រជល់មាន់និងអាប៉ោង បើកភ្នាល់លេងខុសច្បាប់នៅក្នុងចំការស្វាយមួយកន្លែងដែលស្ថិតនៅភូមិខាងលើ ប្រភពបានបន្តទៀតថាបងប្អូនពលរដ្ឋបាននាំគ្នាលើកឡើងថាតាំងពីភូមិឃុំពួកគាត់កើតមានល្បែងសុីសង ប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់កាលណាមកពួកគាត់មានការភ័យខ្លាចកើតមានចោរកម្មដូចជាចោរលួចចោរឆក់និង ចោរប្លន់ជាដើមហើយថ្មីៗនេះដែលប្រមុខរាជរដ្ឋាភិបាលបានហាមមិនឲ្យបងប្អូនពលរដ្ឋជួបជុំគ្នាការពារកុំឲ្យឆ្លងជំងឺកូវិដ ១៩ (COVID.19) ឬ កូរ៉ូណាវីរូស ។

 

បងប្អូនប្រជាពលរដ្ឋនាំគ្នាធ្វើការសំណូមពរដល់ អភិបាល នៃគណអភិបាលខេត្តតាកែវនិងលោក អភិបាលស្រុក ភួន ឈីម ហើយនឹងនិង ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត សូមមេត្តាមានចំណាត់ការក្តៅចាត់កម្លាំងក្រោមឱវាទចុះមកត្រួតពិនិត្យនៅទីតាំងបើកល្បែងប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់ស្ថិតនៅភូមិខាងលើនេះដើម្បីចាត់កម្លាំងជំនាញចុះធ្វើការបង្រ្កាបជុំនួស លោកអធិការនគរបាលស្រុកបាទី លោក ង៉ាន់ សារី ផង ព្រោះបងប្អូនប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថាគាត់ប្រហែលជាអស់សមត្ថភាព និងមិនហ៊ានធ្វើការបង្រ្កាបល្បែងសុីសងប្រជល់មាន់ និងអាប៉ោង ដែលកំពុងបើកភ្នាល់លេងខុសច្បាប់នោះទេមើលទៅ ហើយថ្មីៗនេះដែរ ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឲ្យអភិបាលរាជធានីខេត្តឈប់ឲ្យកើតមានល្បែង សុីសងទាំងអស់នេះបើនៅតែមានកន្លែងណាទៀតអាជ្ញាធរមានសមត្ថកិច្ចត្រួវតែធ្វើការបង្រ្កាបឲ្យខានតែបាន ពិសេសថ្មីៗនេះប្រមុខរាជរដ្ឋាភិ បាលមានប្រសាសន៍កុំឲ្យបងប្អូនពលរដ្ឋជួបជុំគ្នាខ្លាចឆ្លងជំងឺកូវិដ១៩ (COVID.19)ផងដែរ។

សម្រាប់ព័ត៌មាននេះ គឺជាប្រភពស្នើសុំរបស់ពលរដ្ឋ ក្នុងគោបំណងចែករំលែកជូនថ្នាក់ដឹកនាំជ្រាប ជួយឈឺឆ្អាលលើទុក្ខលំបាករបស់ពួកគាត់ អង្គភាពព័ត៌មានយើងរង់ចាំយកអំពីចំណាត់ការរបស់ថ្នាក់ដឹកនាំ ប្រសិនបើមានលើករណីទីតាំងល្បែងខុសច្បាប់ទាំងអស់នេះ ផ្សាយជូនមហាជ នជ្រាបនៅពេលខាងមុខ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *