មាតិការព័ត៌មានថ្មីៗ
Search
ការិយាល័យទំនាក់ទំនង: ភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុុកបាទី ខេត្តតាកែវ |  ចាងហ្វាងការផ្សាយ :  ស៊ិន វណ្ឌី  | លេខទំនាក់ទំនង: 077 798 333 / 097 428 4444 / 016 853 699 | អ៉ីម៉ែល: nyk.news@yahoo.com | កម្មវិធីទូរទស្សន៍អនឡាញ អិនវ៉ាយខេ: www.facebook.com/nyktvonline/

កើតមកជាមនុស្សដូចគ្នា តែមានវាសនាខុសគ្នា ឈ្មួញឈូសដីព្រៃរាប់ហិកតាមិនធ្លាប់ឃើញច្បាប់ដាក់ទោស ប៉ុន្តែប្រជា ពលរដ្ឋ ឈូសដីតិចតួច បែរជាជាប់ខ្នោះស្រណោះខ្លួន ស្រែករកទវតាឲ្យជួយ ក៏លែងឃើញ

ថ្មីៗនេះ មានការស្នើសុំមួយពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំង បានប្រាប់ឲ្យដឹងថា ពួកគាត់ទាំងអស់គ្នា ពិតជាមាន ការមិនអស់ចិត្តសោះតែម្តង ព្រោះដោយឃើញពលរដ្ឋនាំគ្នាឈូសយកដីធ្វើស្រែ ច្បាប់ចាប់កំហុសយកដាក់ពន្ធនាគារ ផ្ទុយទៅវិញ ត្រង់ឈ្មួញអ្នកមានលុយឈូសដីព្រៃរាប់សិបហិកតា ពួកគេបែរជាអាចគេចផុតពីសំណាញ់ច្បាប់បាន ។

ពលរដ្ឋទាំងនោះបានបន្តថា ពួកគាត់រង់ចាំមើល តើលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែល ទើបកាន់ដំណែងថ្មីៗនេះ រូបលោកអាចហ៊ានចាប់ខ្លួន ក្រុមមេឈ្មួញឈូសដីព្រៃរបស់រដ្ឋម្នាក់ ដែលកំពុងល្បីឈ្មោះក្នុង ខេត្តកំពង់ឆ្នាំងនោះ ដូចដែលក្រុមអ្នកច្បាប់ ចេញបញ្ជាឲ្យចាប់ពលរដ្ឋក្រីក្រ នៅឃុំស្វាយអំពារ ស្រុកកំពង់លែង ដាក់ ពន្ធនាគារ បានដែរឬ ទេ ?

តាមប្រភពដែលទម្លាយបានឲ្យដឹងថា មេឈ្មួញល្បីខាងឈូសដីព្រៃរបស់រដ្ឋម្នាក់ឈ្មោះ ព្រុំ ហូយ ត្រូវបានគេល្បីថា ពូកែ ខាងរំលោភដីព្រៃរបស់រដ្ឋនៅប៉ែកខាងទឹកដីស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ព្រមទាំងអាចធ្វើប្លង់រឹងលក់ឲ្យក្រុមហ៊ុនចិនមួយ បានទៀតផង ដោយប្រើរូបភាពជាដីពលរដ្ឋដែលលក់ឲ្យខ្លួន ហើយទំនងជាមានបុគ្គលអ្នកមានអំណាចគ្រាក់ៗនៅពី ក្រោយខ្នងទៀតផង ក្នុងការជ្រោមជ្រែងឲ្យរូបគេអាចធ្វើសកម្មភាពបានយ៉ាងរលូនកន្លងមក ។

ស្របពេលទៅនឹងការងឿងឆ្ងល់របស់ពលរដ្ឋនេះ ប្រភពបែកធ្លាយបានឲ្យដឹងថា នៅក្នុងថ្ងៃដែលប្រកាសលោក អ៊ិត សុធា ព្រះរាជអាជ្ញាថ្មីចូលកាន់តំណែង នៅក្នុងពិធីជប់លាងជួបជុំជាមួយមន្ត្រីរាជការនិងអ្នកសារព័ត៌មាន ក្នុងអាហារ ពេលល្ងាច គេបានឃើញវត្តមានលោក ព្រុំ ហួយ ក៏មានវត្តមានចូលរួមនៅទីនោះផង ដែរ។ តាមអ្វីដែលឈ្មោះ ព្រុំ ហួយ ម្នាក់នេះ គេធ្លាប់តែល្បីឈ្មោះថាជាឈ្មួញរំលោភដីរដ្ឋដ៏ធំ ។

ទោះជាយ៉ាងណា ប្រភពពីប្រជាពលរដ្ឋនោះសំណូមពរដល់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ ឆ្នាំង សូមមេត្តាជួយមានចំណាត់ការអនុគ្រោះខ្លះៗ ចំពោះពលរដ្ឋក្រីក្រ ដែលកំហុសឆ្គងព្រោះតែក្រពះផង ដោយសង្ឃឹម ថាលោកព្រះរាជអាជ្ញាពិតជា ផ្តល់តម្លាភាពសម្រាប់បុគ្គលដែលមានកំហុស ទាំងអ្នកមាន និងអ្នកក្រ ជាក់មិនខាន ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​ យើង​នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!




Leave a Reply

Your email address will not be published. Required fields are marked *